លោកគ្រូបង្វឹក របស់ក្មេង​១២នាក់ មុខស្រស់ណាស់ ក្រោយចេញពីពេទ្យ មិនបង្អង់យូរ​ នាំសិស្សទៅហ្វឹកហាត់​ទាត់បាល់ភ្លាម​(មានវីដេអូ)

CHEN FONG

តាមរយៈបណ្ដាញសង្គមបានចែករំលែកតៗគ្នាពីវីដេអូមួយដែលបង្ហាញពីសកម្មភាព ក្រុមកីឡាករ១៣នាក់ដែលជាប់ក្នុងរូងភ្នំថាំហ្លួងនោះថាពេលនេះពួកគេអាចចេញពីមន្ទីពេទ្យបានហើយ ហើយពួកគេក៏កំពុងវឹកហាត់ជើងឡើងវិញផងដែរ។ដោយរូបភាពក៏បង្ហាញពីរាងកាយក៏រឹងមាំ មានទឹកមុខញញឹមស្រស់បោះគ្រប់ៗគ្នា ជាពិសេសនោះក៏បានធ្វើឲ្យក្រុមគ្រួសារក៏ដូចជាអ្នកលេងប​ណ្ដា​ញ​សង្គមនាំគ្នាត្រេកអរស្ទើររកអ្វីនិយាយពុំបានឡើយក្រោយឃើញកាយវិការលើកជើងលើកដៃហាត់បាល់របស់ពួកគេ។

ជាមួយគ្នានោះក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួននាំគ្នាលាន់មាត់ថា«រំភើបជំនួស!!! ពេលនេះក្មេងៗទាំង១៣នាក់បានធូរសះស្បើយចេញពីមន្ទីពេទ្យហើយ ហើយពេលនេះពួកគេបង្ហាញពីការហ្វឹកហាត់លេងបាល់ឲ្យទស្សនិកជនបានឃើញទៀតពិតជារំភើបណាស់»។

សូមទស្សនារូបនិងវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.