នារីរូបស្រស់ម្នាក់ ស្ទើរពិការភ្នែក ព្រោះឧហ្សាហ៍សម្លឹងទូរសព្ទពេលយប់ងងឹតដោយមិនបានបើកភ្លើង

BroCam-News

មាននារីរូបស្រស់ដែលត្រូវបានគេស្គាល់ថាជា​ជនជាតិ​ថៃ​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តារា​ស្រី​មួយ​រូប​ផង​នោះ មាន​ការ​ភិតភ័យ និង​យំ​សោក​យ៉ាង​ខ្លាំង ហើយ​និយាយ​ថា ខ្លួន​រស់​នៅ​ដូច​មនុស្ស​ពិការ​ភ្នែក ក្រោយ​ទទួល​រង​ជំងឺ​ភ្នែក​ក្រហម រយៈ​ពេល២-៣ថ្ងៃ។

នេះបើយោងតាមគណនីមួយដោយមានឈ្មោះរបស់នាងថា Punyaporn Poonpipat ដែលមាន អាយុ​៣២ឆ្នាំ ហើយនាងបានផ្តល់បទសម្ផាធន៏ជាមួយ​អ្នក​យក​ព័ត៌មាន​ថា គ្រូពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា នាង​មាន​ជំងឺ​ភ្នែក​ក្រហម ព្រោះ​តែ​ឧស្សាហ៍​សម្លឹង​មើល​ទូរសព្ទ​នៅ​ទី​ងងឹត ហើយ​ភ្នែក​របស់​នាង​ទទួល​អាការៈ​ក្ដៅ​ក្រហាយ​ដោយ​សារ Contact Lens ទៀត​ផង។

«ខ្ញុំ​ចង់​ឲ្យ​រឿង​របស់​ខ្ញុំ​ក្លាយ​ជា​មេរៀន​ដល់​អ្នក​ដទៃ។ អ្នក​គួរ​តែ​បើក​ភ្លើង​ឲ្យ​ភ្លឺ នៅ​ពេល​លេង​ទូរសព្ទ​របស់​អ្នក»។ នេះ​បើ​តាម​សម្ដី នាង Poonpipat។ តារា​សម្តែង​ស្រី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​រស់​នៅ​ដូច​មនុស្ស​ពិការ​ភ្នែក​អីចឹង។ វា​ងងឹត​គ្រប់​ពេល»។

បើយោងតាម ការសិក្សាជំងឺ​ភ្នែក​ក្រហម​នេះ​មិនមែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ឡើយ ដោយ​អាច​ព្យាបាល​ជា​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ខណៈ​ពេល​នេះ​អាការៈ​របស់​នាង​ក៏​បាន​ប្រសើរ​ដែរ ហើយ​អាច​មើល​ឃើញ​ធម្មតា​វិញទៀត​ផង។

ទោះបើចឹងក៏ដោយ ករណី​នេះ​ប្រៀប​បាន​ដូច​ជា​សារ​រំលឹក​ដាស់តឿន ទៅ​ដល់​អ្នក​ចូលចិត្ត​ប្រើប្រាស់​ទូរសព្ទ​នៅ​ពេល​យប់​ងងឹត ឲ្យ​គិត​គូរ​ពី​បញ្ហា​នេះ ចៀសវាង​កើត​រឿង​ហេតុ​អាក្រក់​ណា​មួយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.