សុខ សោម៉ាវត្តី បន់ព្រះឲ្យបង្វែរទឹកភ្លៀងចេញពីខេត្តទាំង៤ ទៅខេត្តផ្សេងដែលខ្វះទឹកវិញ ព្រោះយល់ឃើញថា…

BroCam-News

ល្បីថា​ខេត្តទាំងបួនភាគខាងលិចជាប់មាត់សមុទ្រកម្ពុជាទទួលរងជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះ តារាសម្តែងមេម៉ាយចាយសម្រស់កូន ១ សុខ សោម៉ាវត្តី ចុះទៅដល់ខេត្តភាគខាងកើតប្រទេសវិញ បញ្ចេញស្រូវស្រែប្រែជាក្រៀមស្វិតគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ទេ ម្ល៉ោះហើយនាងឆ្ងល់ណាស់ថា «ម៉េចបានជាធម្មជាតិ ឥតមេត្តា កន្លែងណាទឹកច្រើនៗពេក ហើយកន្លែងខ្លះរកទឹកបន្តិចក៏គ្មាន»។

ទន្ទឹមនោះពិធីការិនី សុខ សោម៉ាវត្តី បន់ព្រះសំពះទេវតាឲ្យតាមជួយពលរដ្ឋខ្មែរនាខេត្តទឹកលិចទាំងអស់ឲ្យជួយតែសុខសុវត្ថិភាព ឆ្លៀតក្នុងឱកាសនោះ ថ្លែងអំណរគុណរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ប្រជាពលរដ្ឋ ដោយនាងបានឲ្យលើកឡើងថា «បើសិនជាអាចសុំបួងសួងអោយកន្លែងដែលលិចទឹកបង្វែរទឹសដៅទៅកន្លែងដែលខ្វះទឹកវិញបានទេ ? ចង់ឃើញស្នាមញញឹមបងប្អូនខ្មែរ! ចង់អគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.