កប់! ​កូន​ប្រុស​ ព្រាប ​សុវត្ថិ ​ម្នាក់​ទៀត​ប្ដូរ​រថយន្ត​ថ្មី ខណៈពេលដែល សុវត្ថិ មុន្នី​វណ្ណ ទើបតែ​ប្តូរ​រថយន្ត​តម្លៃរាប់​ម៉ឺន​ដុល្លាររួចមក

BroCam-News

តារាចម្រៀងវ័យក្មេងត្រកូលសុវត្ថិ ដែលត្រូវជាកូនៗរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ កំពុងតែសាងប្រជាប្រិយភាពមិនធម្មតា ក្រោយឪពុកដឹកដៃឲ្យចូលទ្រនំរួមជាមួយខ្លួន។

តែគួររំលឹកដែរថា ប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលខ្លាំង ពីសំណាក់ប្រិយមិត្តហ្វេនៗពី កូនប្រុសច្បងរបស់លោក ​ព្រាប ​សុវត្ថិ ថតបង្ហាញពីរថយន្តថី្មស្រឡាងមួយ ដែលជាប្រភេទរថយន្តថ្លៃផលិតនៅប្រទេសអាល្លឺម៉ង់ ដែលមានឈ្មោះថា Mercedes-Benz C63 AMG។

ថ្ងៃនេះផ្ទាល់ បើយោងតាម គណនីរបស់តារា សុវត្ថិ សិរីវុឌ្ឍ បាន​បង្ហោះ​រូប​ខ្លួន​ឈរ​ក្បែរ​រថយន្ត​ទំនើប​ថ្មី​សន្លាង ដោយ​សរសេរ​ថា "Hey hey My lovely car”។ ការ​បង្ហោះ​នូវ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក Mazda ដែល​មាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​នេះ ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​មិន​តិច​នាក់​ទេ ព្រោះ​កូន​ប្រុស​សង្ហារបស់​កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ បាន​ប្តូរ​រថយន្ត​សេរ៊ី​ថ្មី​ តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បាន​ចូល​ហ៊ុន​គ្នា​​​៥​លាន​ ដុល្លារ​​ជាមួយ​ឱកញ៉ា វ័យ​ក្មេង ឡេង ណា​វ៉ា​ត្រា លើ​វិស័យ​អចលនទ្រព្យ។

ពេល​នេះ​ អ្នក​គាំ​ទ្រ​កំពុង​រង់​ចាំ​មើល​ថា តើ​កូន​ប្រុស​កណ្តា​លរបស់​លោក នឹង​ផ្លាស់​ប្តូរ​យក​រថយន្ត​សេ​រ៊ី​ទំនើប​មួយ​ណា​វិញ បន្ទាប់​ពី​កូន​ច្បង និង​កូន​ពៅ បាន​ប្តូរ​រថយន្ត​ថ្មី​រួច​ទៅ​ហើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.