ដំណឹងថ្មីពី លោក យូឌីស្កូ ក្រោយការវះកាត់ ទូច ស្រីល័ក្ខណ៍ បញ្ជាក់ថាលោកទទួលបាន...

Brocam-News

លោកយូឌីស្កូ បន្ទាប់​ពី​ទទួល​បាន​ជំនួយ​ពីសប្បុរសជន និង​មិត្ត​​រួមសិល្បៈលោកក៏បានទៅ ព្យាបាលជំងឺខូចក្រលៀន​នៅប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនខែ ខណៈ​ពេលនេះលោកបាន ធូរស្បើយពីជំងឺ និងជិតបានវិលត្រឡប់មកកាន់​​​មាតុភូមិកំណើតរបស់ខ្លួនវិញហើយ ។

អ្នកនាងទូច ស្រីល័ក្ខណ៍ ដែលជាមិត្តស្និទ្ធិស្នាលរបស់លោក យូឌីស្កូ​ ក៏បានបង្ហើបដំណឹងដ៏រីករាយ នេះ ឲ្យដឹងថា​

«បើ​តាម​ការ​សាក​សួរ​សុខ​ទុក្ខ​របស់ខ្ញុំ​ចំពោះ​គាត់​នា​ប៉ុន្មាន​ថ្ងៃមុន​នេះ គាត់ថាបាន​ធូរ​ស្បើយ​ច្រើន​ហើយ និង​ឮថា​ក៏​ជិត​វិល​មក​ស្រុក​ខ្មែរ​វិញ​ផង​ដែរ​គឺ​ឆាប់ៗ​នេះ​តែ​ម្តង» ។យ៉ាងណាមិញបណ្តាមិត្តសិល្បៈនិងប្រិយមិត្តអ្នកគាំទ្រជាច្រើននៅតែបន្តផ្ដល់កម្លាំងចិត្តជូនពរលោកឲ្យឆាប់ជាពីជំងឺដ៏កាចសាហាវនេះនិងឆាប់បានបង្ហាញវត្តមានរបស់លោកនៅក្នុងពិភពសិល្បៈឡើង​វិញផង ដែរ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.