ទេព បូព្រឹក្ស ឆេះដុំបញ្ចាញអាម្មរណ៏ក្តៅខឹងខ្លាំង ផ្ញើទៅកាន់អ្នកប៉ិនចេះដឹងរឿងនាងថា៖ ....

BroCam-News

ខណៈមុខជំនួញ និងអាជីពសិល្បៈកំពុងដំណើរការយ៉ាងរលូន ទេព បូព្រឹក្ស ត្រូវ​មហាជន​ឃើញនាង​ពិតជារវល់ខ្លាំង ដោយសឹងរកពេលសម្រាកបាយទឹកគ្មានឯណោះ ។​ទន្ទឹមនឹងភាពមមាញឹក​ខ្លាំងស្រាប់តែ​ថ្ងៃ​នេះគេក៏បានឃើញតារាចម្រៀងស្រីរូបនេះបានចេញសារក្តៅដាក់មនុស្សដែលតែងចេះដឹងខុសរឿង រហូត​រវល់តែ​រឿងគេភ្លេចគិតរឿងខ្លួន​ឯងទៅទៀត។

តារាចម្រៀងស្រីចូលចិត្តតែងខ្លួនប្លែកបានសរសេរសារក្តៅលើគណនីហ្វេសប៊ុកនាងថា៖

«មនុស្ស​ម្នាក់ៗសន្សំ​សុខ​ទៅថី ចូលចិត្តណាស់អាថា​ឲ្យគេនឹងទាំងគេ​មិនដែល​ស្គាល់​ឯងផង ដល់គេខឹង​គេថាឲ្យវិញថា​គេនឹង​អាក្រក់​ហើយដើរប្រាប់គេ​ថាឃើញហេស​ចរិត​វាគឺចឹង ទាំងខ្លួនឯងមកបុករុកគេមុន​សោះពិតជា​សំបូរណាស់​មនុស្ស​ប្រភេទនឹងឥលូវនេះ ជីវិត​គេ ខ្លួនគេ វាសនាគេ សាច់ឈាមគេ ចឹងបើអ្នកចេះដឹងរឿងគេដល់ម្លឹង អ្នកគួរយក​ពេលមើលថែក្រុមគ្រួសារអ្នកឲ្យល្អវិញណា ឬធ្វើបុណ្យឲ្យច្រើនណា សូមអរគុណ សូមជំរាបលា»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.