កប់ណាស់! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ឃើញរួចសឹងមិនគួរឲ្យជឿ ...

Brocam-News

ជីវិតឯកជនរបស់ ម្ចាស់បទ«ក្បាច់កង្កែប» ដែលគ្រប់គ្នាបានស្គាល់ថាជាកំពូលតារាចម្រៀងស្រី ល្បីលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ហាក់មិនសូវបើកបង្ហាញ ឲ្យទស្សនិកជន បានជ្រាបនោះទេ។

តួយ៉ាង បើទោះជាកញ្ញា រូបស្រស់នេះ ព្យាយាមលាក់បាំងពីជីរិតរស់នៅប្រចាំថ្ងៃ របស់នាងយ៉ាងណា ក៏រឿងនេះ តែងត្រូវបានមហាជន តាមដានមើលជាប់ជានិច្ចដែរ។

ជាក់ស្ដែង ថ្ងៃម្សិលមិញ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពបង្ហាញពី រថយន្ត អមជាមួយម៉ូតផ្ទះ វីឡាដ៏ធំស្កឹមស្កៃ លើបណ្ដាញសង្គម ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងនោះ ក៏មានចម្ងល់ជាច្រើនឆ្ងល់ថា តើវីឡាធំមួយនេះជារបស់កញ្ញា ឬយ៉ាងណា? ព្រោះកន្លងមក នាងមិនធ្លាប់បានបង្ហោះរូបផ្ទះធំ ដូច្នេះពីមុនមកនោះទេ។

យ៉ាងណាមិញ ចំពោះចម្លើយពិតឬយ៉ាងណា មានតែខាងសាមីខ្លួនម្នាក់តែប៉ុណ្ណោះ ដែលអាចស្រាយចម្ងល់ដ៏រសើបនេះបាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.