ចុម! ស្នេហាប្រុសស្រីឈឺចាប់ ទើប​ស្រីស្រឡាញ់​ស្រីសង្ឃឹមថា​មាន​ក្តី​សុខ តែពេលនេះវៃខាងស្រីស្ទើរ​ស្លាប់​ព្រោះ​តែ...(​មាន​វីដេអូ​)

CHEN.FONG

ដំណឹងមួយពីប្រទេសថៃ«​តើ​គួរ​បន្ទោស​អ្នកណា​?» ជា​ពាក្យ​ដែល​មហាជន​ជាច្រើន​បាន​ចោទសួរ​គ្នា​បន្ទាប់ពី​គូស្នេហ៍​ស្រី និង​ស្រី​មួយគូ​នៅឯ​ប្រទេស​ថៃ​បាន​វាយតប់​គ្នា​រហូត​ភាគី​ជា​ស្រី​ហើម​មុខ ប៉ោង​មាត់​មើល​ស្ទើរ​លែង​យល់ ព្រោះ​ភាគី​ដែល​តែងខ្លួន​ជា​បុរស​បាន​វាយ​យ៉ាង​ចាស់ដៃ​។ ជាទូទៅ​ពេល​មានការ​វាយតប់​បែបនេះ​សម្រាប់​គូស្នេហ៍ ឬ​ប្តី​ប្រពន្ធ នោះគេ​តែង​ដាក់បន្ទុក​ទៅលើ​ខាង​បុរស​ព្រោះ​ជាម​នុស្ស​ដែល​ពោរពេញ​ដោយ​ថាមពល ចំណែក​គូស្នេហ៍​នេះ​វិញ​ពិបាក​បន្ទោស​ខ្លាំង ដ្បិត​ពួកគេ​សុទ្ធតែជា​ស្ត្រីភេទ​ដូចគ្នា​។​

ក្រោយ​ឃើញ​វីដេអូ​វាយ​សន្ធាប់​គ្នា​យ៉ាងខ្លាំង​បែបនេះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អរគុណ ភាព​ក្រ បាន​រៀបរាប់​ខ្លី​លើ​ហ្វេ​ស​ប៊ុ​កថា «​ស្រី​ស្រលាញ់​ស្រី​៧​ឆ្នាំ​ហើយ​តែ​… អ្នកណា​ថា​ស្រី និង​ស្រី ស្រួល​រស់នៅ​ជាង​ប្រុស​? ហេតុអ្វី បានជា​ធ្វើ​ដល់​ថ្នាក់​នេះ​?»​។ ដោយ​ឃើញ​ស្ត្រី​រងគ្រោះ​មាន​សភាព​គួរ​អនិច្ចា​បែបនេះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក៏បាន​នាំគ្នា​ពោល​អាណិតអាសូរ និង​បាន​សួរ​ទៅកាន់​ស្ត្រី​ដែល​តាំងខ្លួន​ជា​បុរស​ប្រើ​ហិង្សា​នោះ​ថា បើ​អស់ចិត្ត​ហើយ​ម្តេច​ចាំ​អញ្ចឹង​? តើ​ស្នេហា​បង្កើត​មក​ដើម្បី​តែ​ការ​វាយតប់​គ្នា​បែបនេះ​ឬ​? ស្នេហ៍​ដល់​ផ្លូវ​បញ្ចប់​គួរ​ណាស់រ​កសុខ​រៀងៗ​ខ្លួន​ទៅ កុំ​បាច់​ធ្វើ​បែប​ហ្នឹង​នាំ​មានទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់​នោះទេ​។

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.