ស្រឡាំងកាំង! ពេលឃើញ ពៅ បញ្ញាពេជ្រ បង្ហាញខ្លួន មហាជនរំភើបសើចសប្បាយជាមួយស្នាមញញឹមជាថ្មី

BroCam-News

អតីតតារាចម្រៀងសម្លេងផ្អែមស្រទន់ កញ្ញាពៅ បញ្ញាពេជ្រ ក្រោយពីធ្លាក់ខ្លួនពិការនិង​បាត់មុខ​ឈឹង​ពីពិភពសិល្បៈនិងបានទៅរស់នៅក្រៅប្រទេសនោះ បានធ្វើឲ្យបណ្តា​អ្នកគាំទ្រ​ជាច្រើន​មានការ​នឹក​រលឹកចង់ជួបនិងចង់ដឹងសុខទុក្ខរបស់នាង​។

ខណៈពេលថ្មីៗនេះនាងក៏បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងផ្សារទំនើបអ៊ីអនម៉ល១ ដែលបានធ្វើឲ្យ​មហាជន​ជាច្រើនមានការចាប់អារម្មណ៍ និងចោមរោមសុំថតរូបជាមួយ ក៏ដូចជាសួរសុខទុក្ខដោយ​សេចក្តី​រាក់ទាក់​ធ្វើឲ្យកញ្ញា ពៅ បញ្ញាពេជ្រ សម្តែងការរំភើបនិងថ្លែងអំណរគុណទៅដល់បណ្តាអ្នកគាំទ្រ​ផងដែរ ។ ក្នុងទិដ្ឋភាពបែបនេះបានបញ្ជាក់ឲ្យឃើញថា កញ្ញាពៅ បញ្ញាពេជ្រ នៅតែមានការស្រឡាញ់គាំទ្រ​ខ្លាំង​ដដែល ​បើទោះបីនាងត្រូវធ្លាក់ខ្លួនពិការ និងលាចាកពីអាជីពជាអ្នកចម្រៀងហើយក្តី ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.