អុញនោះ! នីឡា ភ័យឡើងទន់ជង្គង់ ស្លេកមុខស្លេកមាត់ ក្រោយត្រូវចោរឆក់ទូរស័ព្ទដៃ

CHEN.FONG

កាលពីម្សិលមិញនេះតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ត្រូវចោរឆក់យកទូរស័ព្ទខណៈពេលដែលកំពុងជិះលើកង់បី ធ្វើឲ្យនាងមានភាពភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលជួបបែបនេះជាលើកដំបូង។ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រីបង្កើតរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែងអោយក្រុមកំប្លែងនាយ ពែកមី មួយរយៈនេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ស្របពេលរូបសម្រស់ក៏កាន់តែស្រស់ស្អាតឡើងជាលំដាប់ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា នីឡា ហាក់ទទួលបានការងារជាច្រើនដូចជាថតខ្សែភាពយន្ត និងថតសម្អាងការជាដើម។

កាលពីម្សិលមិញនេះ នីឡា បានបង្ហោះនៅក្នុងបណ្តាញសង្គម instagram រៀបរាប់ទាំងភិតភ័យ ក្រោយត្រូវចោរឆក់ទូរស័ព្ទដៃរបស់កញ្ញា។ កញ្ញា នីឡា បានឲ្យដឹងថា ខណៈពេលកញ្ញាកំពុងតែជិះ PassApp ហើយមើលរឿងភាគនៅលើទូរស័ព្ទ រំពេចនោះស្រាប់តែមានចោរមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់កញ្ញាតែម្តង។ ប៉ុន្តែសំណាងល្អ នីឡា ដឹងខ្លួនទាន់ ហើយក៏ឆក់ទូរស័ព្ទនោះមកវិញ បណ្តាលឲ្យមានការប្រទាញប្រទង់គ្នា រួចចោរនោះភ័យក៏ជិះរត់គេចខ្លួនបាត់ ដោយឆក់ទូរស័ព្ទមិនបានសម្រេចឡើយ។ ក្រោយកើតមានហេតុការណ៍ នីឡា បានភ័យយ៉ាងខ្លាំងរហូតដល់ស្លេកមុខស្លេកមាត់ទន់ជង្គង់ ហើយកញ្ញាក៏បានណែនាំកុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចុចទូរស័ព្ទនៅលើរ៉ឺម៉កកង់៣ ដើម្បីជៀសវាងកុំឲ្យជួបហេតុការណ៍បែបនេះដូចកញ្ញា៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.