មាន សូនីតា ដាក់មួយឃ្លាឃើញហើយ ធ្វើឲ្យផ្អើលអស់ប្រុសៗក្នុងប្រទេសអស់ ដោយនាងថា៖ ...

BroCam-News

ខណៈដែលប្រជាប្រិយ និងសម្រស់កាន់តែស្អាតនោះតារាសម្តែងស្រីសម្លេង ស្រទន់ប្រកប ដោយមន្ត ស្នេហ៍ មាន សូនីតា បែរជាមួយរយៈនោះតែងថ្ងូររឿងនាងគ្មាន អ្នកយល់ចិត្ត ពិសេសនោះនាងថា នាងស្អាត​ប៉ុណ្ណឹងម្តេចគ្មានអ្នកមើលឃើញបែបនេះ។ ថ្លែងជាថ្មីលើគណនីហ្វេសប៊ុកនៅថ្ងៃទី២១ កក្កដា នេះ មាន សូនីតា បានលើកចម្ងល់ថា៖

«ឆ្ងល់ដែរ ស្អាតដែរ គួរអោយស្រលាញ់ដែរ ចិត្តល្អដែរ ប៉ុន្តែមិចនៅទំនេរចឹង»

ដោយឃើញហាក់បង្ហាញភ្លើងខៀវព្រមទទួលយកស្នេហ៍ភក្តីបែបនេះម្ចាស់គណនីឈ្មោះ អាត សានូ បានពោល​ឡើងភ្លែតថា «បើទំនេរសុំដាក់ពាក្យមួយបានអត់ ?»។ មិនចាញ់គ្នា ប៉ុន្មានម្ចាស់គណនី Thanat VyTry ក៏បាន​សួរ​ទៅ​កាន់ស្រីស្រស់ថ្ពាល់ខួចថា «បើទំនេរ​ខ្ញុំសុំស្រលាញ់មួយបានអត់ ?»។ ដោយឃើញពីភាពផ្អើល​ជ្រួល​ច្របល់​បែបនេះស្រ្តីម្នាក់ក៏ បានពោលឡើងបែបឡើងសើចថា គិតទៅហេតុតែ នីតា ជាស្រីស្អាត គ្រាន់ផុសថា​ទំនេរ​ចឹង សុទ្ធតែអ្នកចង់ដាក់ពាក្យសុំស្នេហ៍តែម្តង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.