អស្ចារ្យ​ណាស់ ! ផលិតករ​ខ្មែរ​រស់នៅ​អាមេរិក​មានមុខ​ក្នុង​រឿង​លំដាប់​អន្តរជាតិ​

CHEN.FONG

នេះបើយោងតាម​គណនី​មួយ​ឈ្មោះ Loeung Sovann Tevy បាន​រៀបរាប់​ឲ្យ​បងប្អូន​បាន​ស្គាល់​បុរស​ម្នាក់​ធ្លាក់​ជា​តារាភាពយន្ត និង​ផលិតករ​ខ្មែរ​យើង​តែ​ពេលនេះ​គាត់​បាន​ទៅ​រស់នៅ​អាមេរិក ជាមួយគ្នា​នោះ​រូបគាត់​ក៏ ធ្លាប់​ថតកុន​ជាមួយ​តួអង្គ​ល្បីៗ​លើ​ពិភពលោក​ផងដែរ​។​

​ម្ចាស់​គណនី​រូបនេះ​បាន​ថ្លែង​បញ្ជាក់​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​បង Sam Lorn គឺជា​តារាភាពយន្ត ផលិតករ​និពន្ធ និង​អ្នកដឹកនាំ​រឿង​ខ្មែរ​មួយរូប ដែល​រស់នៅ​ប្រទេស​អាមេរិក រដ្ឋកា​លី​ហ្វូ​រ​នីញ៉ា ទីក្រុង​ឡុង​ប៊ិច​។ ហើយ​គាត់​ធ្លាប់បាន​សម្ដែង​ជាមួយ​តារា​បរទេស​ដ៏​ល្បីៗ​ផងដែរ​។ សូម​ប្រិយមិត្ត​ទាំងអស់​ជួយ​គាំទ្រ និង ជួយ​ចែករំលែក​បន្ត​ផង​។ ខ្សែភាពយន្ដ​គាត់​រឿង BLOODLINE នឹង​ចេញ​ក្នុង​ខែសីហា ឆ្នាំ ២០១៨»​។​

ដោយ​មានការ​អះអាងថា​គាត់​មាន​ឈាមជ័រ​ជា​ខ្មែរ​បែបនេះ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​បាន​ចូលរួម​កោតសរសើរ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​កូន​ខ្មែរ​ម្នាក់នេះ ពិសេស​នោះ​ពួកគេ​ក៏​ចង់ឃើញ និង​ជួប​កវីនិពន្ធ​រូបនេះ​ដោយផ្ទាល់​ខ្លាំងណាស់ ព្រោះ​គាត់​ជា​ខ្មែរ​តែ​ជនជាតិខ្មែរ​យើង​ហាក់​ពុំ​សូវ​បាន​ស្គាល់​សោះ​។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.