ដួង វីរៈសិទ្ធ បញ្ជាក់រឿងអន់ចិត្តជាមួយ នី រតនា ដល់ថ្នាក់មើលមុខគ្នាមិនចំ

CHEN.FONG

ថ្មីៗនេះ មាន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ បាន​ចុះ​ផ្សាយ​ថា៖ ម្ចាស់​ជយ​លាភី​​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ I Am a Singer Cambodia រដូវ​កាល​ទី​១ ដួង វីរៈសិទ្ធ មាន​រឿង​អាក់អន់ចិត្ត​ និង​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​ នី រតនា ម្ចាស់​ពាន​ Cambodian Idol ។ ចំពោះមូលហេតុនៃការអន់ចិត្តនោះ ព្រោះតែ​អ្នក​ទាំង​ពីរ​ច្រៀង​បទ​"ស្ទឹងសែន​ប៉ារីស" ដូចគ្នា បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក។

​​

ជុំវិញ​រឿង​រ៉ាវ​នៃការចុះផ្សាយនេះនេះ​ ដួង វីរៈសិទ្ធ បាន​បក​ស្រាយ​ថា មិន​មែន​ជា​​ការ​ពិត​ឡើយ​ លោក​ និង​ នី រតនា ពុំមាន​បញ្ហា​ល្អក់កករ ​​ ឬ អន់​ចិត្ត​​​​​ដល់​ថ្នាក់​មើល​មុខ​គ្នា​មិន​ចំនោះទេ។ គ្រាន់​តែ​ថា​មួយ​រយៈ​នេះ​មិន​សូវ​​ពេល​វេលា​បាន​ជួប​គ្នា​ ដោយ​សារ​ម្នាក់​ៗ​មាន​ការ​ងារ​រវល់​រៀង​ៗ​ខ្លួន។

ម្ចាស់​បទ​"ទឹក​ភ្នែក​ព្រាន​នារី" និយាយ​ថា៖" ពួក​យើង​យក​បទ​ចម្រៀង​​ពី​ដើម​ "ស្ទឹង​សែន​ប៉ារីស" មក​ច្រៀង​ មិន​មានន័យ​ថា​​ យើង​ទាំង​ពីរ​នាក់​ចង់​វាស់​ស្ទង់​សំឡេង​ អ្នកណា​ពីរោះ​ជាង​អ្នក​ណា​ គឺ​​អត់​ទេ​​ ខ្ញុំ​ស្រឡាញ់​បទ​ហ្នឹង​ ខ្ញុំ​​ក៏​យក​មក​ច្រៀង​ទៅ រតនា ស្រឡាញ់​យក​មក​ច្រៀង​ដែរ​ទៅ ហើយ​សុំ​បញ្ជាក់​ ខ្ញុំ​ និង​គាត់​អត់​មាន​រឿង​អន់​ចិត្ត​នឹង​គ្នា​អ្វី​ទេ​ ពួក​យើង​នៅ​តែ​រាប់​អាន​គ្នា​ដដែល"។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.