ចុម! កាមេរ៉ានៅសល់តែខ្សែភ្លើងយោគចុះយោគឡើង គន់ រៀមរតនៈ ព្រួយខ្លាំងខ្លាចធ្លាក់ត្រូវអ្នកដំណើរ (មានវីដេអូ)

CHEN.FONG

តារាសម្តែងភេទទី៣ គន់ រៀមរតនៈ ហៅ ចែរ៉ូហ្សា បានបារម្ភ ២ថ្ងៃជាប់ៗជាប់គ្នា ត្បិតអីលោកបានឃើញកាមេរ៉ាសុវត្ថិភាពនៅជិតស្តុកទួលទំពួង ត្រូវបានឡានកុងតឺន័រទាក់ប៊ិះដាច់តែគ្មានអ្នកណាម្នាក់អើពើឡើយ ហើយអាជ្ញាធរក៏មិនទាន់មានវិធានការដែរ ម្ល៉ោះហើយមានតែទទូចឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមស្តុបនោះប្រុងប្រយ័ត្នទាំងអស់គ្នា។

លោក គន់ រៀមរតនៈ បានផ្តិតយករូប និងវីដេអូកាមេរ៉ាសុវត្ថិភាពជិតធ្លាក់នោះទៀតផង ដោយលោកថា «សូមជម្រាបថា Camera សុវត្តិភាពតាមផ្លូវ ១៦៣ ជិតស្តុបទួលទុំពូង ត្រូវបានឡានកុងតឺន័រកៀលដាច់ ជិតធ្លាក់ដល់ដីហេីយ មិនទាន់មានឃេីញខាងណា អញ្ជេីញមកមេីលនៅឡេីយទេ បេីទុកយូរតិចទៀត ច្បាស់ជាធ្លាក់បែកខ្ទេចមិនខាន»។

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.