មិនបង្អង់យូរ! លោក ចាន់ សម័យ វិលមកច្រៀងវិញ ក្រោយរងទុក្ខលំបាកអស់ជាច្រើនឆ្នាំ ដោយសារជីវភាពខ្សត់ខ្សោយ (មានវីដេអូ)

CHEN FONG

ដោយមិនបង្អង់យូរ លោក ចាន់ សម័យ បានដែលមានចិត្តស្រឡាញ់សិល្បៈជាប៉ុនពេក លោកបានឈានជើងចូលសិល្បៈវិញ​ដោយវិលមកច្រៀងដូចកាលពីមុន ក្រោយពីមហាជនបានដឹងពីទុក្ខលំបាករបស់តារាចម្រៀងដ៏ល្បីឈ្មោះម្ចាស់បទ«មិនស្រលាញ់អូនមិនបាន» លោកចាន់ សម័យ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ក្រោយលោកមានទាំងជំងឺជាប់ប្រាណ ដែលខំលាក់ទុកអស់រយៈពេលជាច្រើនឆ្នាំ។

ដោយឡែក បទចម្រៀងរបស់តារារូបនេះពីមុនៗ សុទ្ធតែពិរោះ និងនៅតែទាក់ចិត្តមហាជននៅតែបន្តការគាំទ្រ ស្តាប់និងចងចាំជានិច្ច។ ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន ពិតជាចង់ឲ្យរូបលោកវិលត្រលប់មកសិល្បៈវិញ ខ្លាំងមែនទែន ព្រោះថាសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់លោកក៏មិនអន់ដែរ។

ហើយលោកក៏បានសម្រេច តារាចម្រៀងរូបនេះ បានវិលមករកប្រភពដើម គឺវិលចូលសិល្បៈវិញហើយ ដោយលោកនឹងឡើងច្រៀងតាមកម្មវិធីនានា នេះបើតាមរយៈការធ្វើការបទសម្ភាសន៍ របស់លោកឲ្យអ្នកគាំទ្របានដឹងកាលពីពេលថ្មីៗនេះ។ លើសពីនេះទៅទៀត ដោយសារតែការស្រលាញ់សម្លេងរបស់តារារូបនេះ អ្នកនាង កាតុ នឹងស្វែងរកផលិតកម្ម ជួយឲ្យរូបលោកបានចូលផងដែរ។

ដូចគ្នានេះដែរ លោកក៏បានបញ្ចេញសំនៀងយ៉ាងពីរោះបំផុត នៅក្នុងបទដ៏ល្បីៗរបស់លោក និងបទភ្លេងការពីរោះខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានដឹងថាវិលមកសិល្បៈវិញ និងបកស្រាយនូវចម្រៀង២បទនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.