មិនជឿកុំប្រមាថ! ព្រលឹងបងប្រុសចូលសណ្ឋិតប្អូនស្រី រៀបរាប់ពីឃាតករដែលសម្លាប់រូបគេ (មានវីដេអូ)

BroCam-News
ប្រភពមកពីប្រទេសភីលីពីន វាជាគ្រាដ៏តក់ស្លុតមួយដែលក្មេងស្រីជំទង់ម្នាក់អះអាងថា ព្រលឹងបងប្រុសរបស់ខ្លួនដែលត្រូវគេសម្លាប់ បានចូលសណ្ឋិត។

តាមរយៈវីដេអូខ្លីមួយ Abigail Magtalas ដែលមានអាយុ ១៦ ឆ្នាំ បានចាប់ផ្តើមញ័រញាក់ខ្លួនប្រាណកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន គឺប្រមាណ ៣ ខែក្រោយពីបងប្រុសរបស់នាងឈ្មោះ Marvin អាយុ ១៩ ឆ្នាំ ត្រូវបានធ្វើឃាតនៅខេត្ត នូអ៊ីវ៉ាអេស៊ីចា ប្រទេសហ្វ៊ីលីពីន។ នាងនិយាយថា ព្រលឹងបងប្រុសកំពុងប្រើខ្លួនប្រាណនាង ដើម្បីលាតត្រដាងអំពីការធ្វើទារុណកម្មជាច្រើនម៉ោង មុននឹងត្រូវគេបាញ់សម្លាប់។

“ពួកវាធ្វើទារុណកម្មលើកូន វាយដំកូន ហើយបាញ់កូន ៧ គ្រាប់។ ពួកវាជាក្រុមអន្ធពាល។ ស្តាប់កូននិយាយណាម៉ាក់ កូនត្រូវគេសម្លាប់” កូនស្រីដែលត្រូវព្រលឹងបងប្រុសសណ្ឋិតបាននិយាយដូច្នេះ។

ប៉ូលិសបានឱ្យដឹងថា Marvin បានទៅជាមួយឈ្មួញគ្រឿងញៀនពីរនាក់ និងជាពេលដែលគេត្រូវសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនមួយ ដែលបង្កឱ្យមានការផ្ទុះអាវុធនៅថ្ងៃទី ១៦ ខែមីនា។ ប៉ុន្តែនៅក្នុងវីដេអូ Abigail យំទាំងបាត់បង់ម្ចាស់ការ ខណៈដេកលើគ្រែរៀបរាប់ពីការបាញ់ រួមទាំងពេល និងទីកន្លែងដែលគេបង្ខាំងខ្លួន។ នាងយំបណ្តើរ ប្រាប់បណ្តើរពីការដែលបងប្រុសអង្វរឱ្យទុកជីវិត ពីពួកអ្នកចាប់ខ្លួនទាំងនោះ ហើយក៏សុំទោសម្តាយ ដែលមិនស្តាប់តាមសម្តីគាត់។ “កូនអង្វរពួកវាកុំឱ្យសម្លាប់កូន។ កូនប្រាប់ពួកវាថាគ្រាន់តែដាក់គុកបានហើយ” នាងបាននិយាយដូច្នេះ។ នាងក៏ប្រាប់ម្តាយដែលកំពុងជូតទឹកភ្នែកដែរថា “សុំទោសដែលកូនមិនស្តាប់តាមម៉ាក់។ កូនគួរណាស់តែចូលផ្ទះពីព្រលប់នៅថ្ងៃនោះ។”

បើតាមវីដេអូ Abigail អះអាងថា Marvin ត្រូវបានចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៦ ខែមីនា ដោយបុរសច្រើននាក់ រួចនាំយកទៅផ្លូវ បេផាសតាឡាវើរ៉ា ក្នុងខេត្ត នូអ៊ីវ៉ាអេស៊ីចា ជាកន្លែងដែលគេរងទារុណកម្មដ៏ព្រៃផ្សៃ។ ក្រុមបងធំទាំងនោះបានសម្លាប់គេ បន្ទាប់ពីធ្វើទារុណកម្មជាច្រើនម៉ោង រួចយកសាកសពទៅប្លុងចោលនៅក្រុងក្បែរនោះ។ Abigail និយាយទៀតថា “ពួកវាបាញ់ជើងកូន រួចប្រាប់កូនឱ្យរត់។ ក្រោយមកគ្នាវាម្នាក់ច្រានកូនទម្លាក់ពីលើស្ពាន។”

Danica ដែលត្រូវជាបងថ្លៃរបស់ Abigail បានបន្ថែមថា “នាងពិតជាស្រលាញ់បងប្រុសខ្លាំងណាស់ ហើយមិនអាចទទួលយកបានទេ ចំពោះការស្លាប់នេះ។ នាងក៏ចង់បានយុត្តិធម៌សម្រាប់បងប្រុសដែរ។” បងស្រីថ្លៃរូបនេះក៏បានផ្តាំផ្ញើទៅអ្នកដែលមិនជឿថា “ពួកយើងមិនកុហកទេ នេះជាលើកទីមួយហើយដែលកើតឡើងចំពោះ Abigail។”

សូមបញ្ជាក់ថា ករណីព្រលឹងសណ្ឋិតដូចខាងលើមិនមែនទើបតែកើតមាននោះទេ។ ទោះយ៉ាងណា ជឿឬមិនជឿគឺអាស្រ័យលើការពិចារណារបស់ប្រិយមិត្ត។ យើងបានត្រឹមក្រើនរម្លឹកដល់យុវជន-យុវនារីឱ្យសេពគប់មិត្តភក្តិត្រឹមត្រូវ និងស្តាប់តាមសម្តីឳពុកម្តាយ ចៀសវាងស្តាយក្រោយមួយជីវិត៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.