លោក អាឡាស្កូ រំភើបខ្លាំង! ក្រោយមានសំណាងគ្រងឈុតច្នៃដោយ ឯម រាម

CHEN FONG

ខណៈកាន់តែជោគជ័យលើវិថីសិល្បៈជាតារាសម្តែង និងពិធីករ​ បុរសមានចិត្តធម៌ វីជេ អាឡាស្កូ ក៏បានបង្ហាញភាពសប្បាយរីករាយខ្លាំងក្រោយពេលកំពូលអ្នកច្នៃម៉ូដលោក ឯម រាម ជ្រើសរើសលោក ជាតារា ដែលមានសំណាងបានគ្រងឈុតមួយដែលរចនាបទបែប Fashion ទំនើប ច្នៃដោយលោក ឯម រាម ផ្ទាល់។

ថ្លែងអមដោយរូបភាពក្នុងឈុតដ៏ស្រស់ស្អាត អាឡាស្កូ បានរៀបរាប់ថា «កូនខ្មែរនៅមិន​ទាន់​យល់ពីរចនាបទ Fashion ទំនើប ។ កំពូលអ្នកច្នៃម៉ូដ​ស្រុក​ខ្មែរ បង ឯម រាម មុនហ្នឹង ច្នៃចេញម៉ូដនីមួយៗ គឺផ្តោតលើការអប់រំ វប្បធម៌ អាយុនៃសម័យកាល អនាគត​កាល វាបង្កប់ន័យយ៉ាងទូលាយ»។

តារាសិល្បៈដែលតែងចេញមុខរឿងធ្វើសប្បុរសរូបនេះបានបន្តដោយរំភើបថា «អាឡាស្កូ មាន​សំណាងណាស់ ដែលត្រូវបានអ្នកឯកទេសម៉ូដជ្រើសរើសជាតារា ដែលអាចប្រើឈុត​របស់គាត់បាន ។ អគុណ បងរាម ពួកយើង ជាសិល្បករគាំទ្រការងារបង ។ ឈុតរបស់ខ្ញុំមិន​មែន​ពាក់ចេញដោះទេ គឺ គេពាក់ក្រោមដោះវាមានឈ្មោះថា បរិស្ថានអរូបិយ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.