មិនសរសើរមិនបាន! ប្រទះឃើញយាយចាស់ជរា រុញកង់លក់ពោតស្ងោរកាត់ភ្លៀង ឯកឧត្តម ទៀ វិចិត្រ ម៉ៅទិញទាំងអស់ ថែមទាំង… (មានវីដេអូ)

David

រហូតមកទល់នឹងពេលនេះ ប្រាកដណាស់ មហាជនទូទៅ ពិតជាស្គាល់ច្បាស់ ឯកឧត្តម ទៀ វិចិត្រ ដែលតែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើន ដែលជាគំរូនៃសង្គម។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះឯកឧត្តម ទៀ វិចិត្រ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ក៏បានជួបប្រទះនឹងលោកយាយចំណាស់ម្នាក់ដើរលក់ពោតស្ងោរតាមកង់ ទាំងមេឃភ្លៀង នៅទីលានប្រជល់ដំរី បរិវេណប្រាសាទបាយ័ន។

ឯកឧត្តម ទៀ វិចិត្រ ក៏បានជួយទិញពោតស្ងោរទាំងអស់ និងកោតសរសើរថាមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសឯកឧត្តមថែមទាំងបានជួយផ្តល់ជាថវិកាបន្ថែមដល់លោកយាយ ធ្វើឲ្យមហាជនជាច្រើនសម្តែងការកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម៕

ទស្សនាវីដេអូខាងក្រោមនេះ :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.