រថយន្តព្រុសសង្ស័យស្រវឹងសល់ពីយប់ បើកបុករុឺម៉កម៉ូតូដឹកសត្វគ្រួចពីក្រោយ រុញទម្លាក់ប្រឡាយទឹកស្អុយ ព្រោះតែ.. (មានវីឌីអូ)

BroCam-News

រុឺម៉កម៉ូតូដឹកកេសសត្វក្រួចមួយគ្រឿង ធ្លាក់ត្រាំប្រឡាយទឹកស្អុយទាំងព្រឹក អ្នកបើកបររងរបួសស្រាល បន្ទាប់ពីរថយន្តព្រុសបើកបុកពីក្រោយ រុញទម្លាក់ទឹក ហើយរថយន្តជ្រុលទៅបុកផ្ទប់ខឿនមាត់លូជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៤ ច្រកចូលបុរីសែននមោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ម៉ាក តូយ៉ូតា ព្រុស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0103 បើកបរដោយបុរសម្នាក់ រួមដំពើរជាមួយនារីជាសង្សារម្នាក់ទៀត នៅមិនទាន់បាត់ក្លិនសុរាផង ។ ចណែកម៉ូតូរុឺម៉ក វីវ៉ា ដឹកសត្វក្រួច ធ្វើហើយចំនួន៥កេស បើកបរដោយបុរសម្នាក់ ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ជនរងគ្រោះ បើករុឺម៉កម៉ូតូដឹកក្រួច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែ រថយន្តបង្ក ខាងលើជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើករថយន្តល្បឿនលឿនពីលិចទៅកើតស្របទិស ព្យាយាមវ៉ាជែងរថយន្តផ្សេង ពីខាងស្តាំ ហើយជ្រុលទៅបុកពីក្រោយ កន្ទុយរុឺម៉កម៉ូតូ រុញទម្លាក់ប្រឡាយទឹកស្អុយ ក្រួចចំនួន៥កេស ត្រាំទឹកស្អុយដែរ រថយន្តបន្តហោះទៅបុកផ្ទប់នឹងខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច ។

ករណីខាងលើ បង្កឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល តែក្រួចចំនួន៥កេស រងខូចខាត ប្រឡាក់ដី និងត្រាំទឹកស្អុយអស់រលីង ។

ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាម សម្របសម្រួលជាមួយភាគីរងគ្រោះ នៅកន្លែងកើតហេតុ ចេញសងចំនួន៤០០ដុល្លា តែជនរងគ្រោះមិនព្រម ជិះម៉ូតូឌុបទៅគ្លីនិកសិន ហើយត្រូវបាន ភាគីខាងរថយន្ត ទាំង២នាក់ ទៅតាមសម្រសម្រួលដល់គ្លីនិក នៅតឺមិនត្រូវគ្នា ដោយភាគីរងគ្រោះ ទាមទារថ្លៃ ព្យាបាលរបួស និងខូចខាតសម្ភារៈសរុបចំនួន១២០០ដុល្លា តវ៉ាជជែក សម្រួលគ្នានៅមន្ទីរពេទ្យ ជាលទ្ធផល ត្រូវរ៉ូវគ្នា ចំនួន៤៥០ដុល្លា ជាការបញ្ចប់រឿង ដោយមិនចាំបាច់ឲ្យប៉ូលីសជំនាញអូសរថយន្ត ទៅរក្សាទុកឡើយ ៕

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.