បង្គោលភ្លើងមច្ចុរាជ ឆក់យកជីវិតអ្នកជិះម៉ូតូមិនអស់ចិត្ត សាកជាមួយឡានធន់ធ្ងន់ម្តង

CHEN FONG

រឿងដដែលៗបានបង្កទុក្ខសោកនាដកម្មលើពលរដ្ឋខ្មែរមិននាក់នោះទេ ខណៈដែលប៉ុន្មានខែមុនបុរស ២នាក់ បានជិះម៉ូតូបុកបង្គោលភ្លើងតាមបណ្តោយផ្លូវហាណូយបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ហើយបង្គោលមច្ចុរាជដដែលត្រូវបានឡានធន់ធ្ងន់បុកយប់មិញថ្ងៃទី១៣ ខែកកក្កដា ឆ្នាំ២០១៨ ម្តងទៀត តែសំណាងល្អមិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។ លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោកបានលើកឡើងថា «វាមិនដែលស្រុកណាមកធ្វេីបង្គោលកណ្ដាលផ្លូវដូចស្រុកខ្មែរ ធ្វេីខុសរិះគន់អោយលេីកចេញក៏មិនព្រមលេីកបែរ​ជាយក​​ធុងទៅដាក់ត្រងទឹក អោយដាក់អំពូល ដេីម្បីជាសញ្ញា បែរជាដាក់ប៉ុនមេដៃ ឥលូវឡានធំបុក​ឡេីង​ប៉េីងធុង សំណាងហេីយ បេីបែកធុងត្រូវសងទៀត»។

គ្រួសារ និងសាច់ញាតិជនរងគ្រោះបានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយដកបង្គោលភ្លើងចេញពីលើផ្លូវ ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជម្រាប់ថា «ពីរខែទៀតបានដកចេញ» តែមកពេលនេះមានរយៈពេល ២ខែមកហើយពីថ្ងៃស្លាប់មនុស្ស ២នាក់នោះ នៅតែមិនទាន់ដកចេញទៀត។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.