រិន សា​វ៉េត ​ទម្លាយអារម្មណ៍​ពិត ចំពោះ​ផលិត​កម្ម​ហង្សមាស ខណៈប៉ុន្មានឆ្នាំមកនេះ លោកមិនដែលមានបទថ្មី ចេញនឹងគេថា៖ ...

CHEN.FONG

​​​លោកអ្នកប្រិយប្រាកជាស្គាល់រួចមកហើយពី តារា​ចម្រៀង រិន សា​វ៉េត ប៉ុន្មានឆ្នាំនេះលោកហាក់បីដូចជា​មិន​សូវ​មាន​បទ​ចម្រៀង​ថ្មី​ច្រៀង ហើយក៏​ដូច​ជា​ឡើង​ច្រៀង​តាម​កម្មវិធី​តន្ត្រី​ផ្សេងៗ​​ និង​សកម្ម​ភាព​លេច​ធ្លោ​ក្នុង​ផលិត​កម្ម​ ហង្ស​មាស​ ពេល​នេះ​ម្ចាស់​​បទ "ចាំ​ជួប​រាល់​ថ្ងៃ​លិច" បាន​បក​ស្រាយ​ពី​អារម្មណ៍​ពិត ឥត​លាក់​លៀម​ចំពោះ​ផលិតកម្ម​ដែល​ខ្លួន​ជ្រក​កោនអស់​ពេល​ជាង​១០​ឆ្នាំ។​​

លោក រិន សា​វ៉េត ប្រាប់​ថា លោក​មិន​ចាក​ចោល​ផលិត​កម្ម​របស់​ខ្លួន​នោះ​ទេ បើ​ទោះ​តារា​ចម្រៀង​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ​ទ្រ​នំ​របស់​ខ្លួន​ ពី​មួយ​ទៅ​មួយ ដើម្បី​ស្វែង​រក​ភាព​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង​ក៏​ដោយ។ តារា​ចម្រៀង​មាន​ប្រវត្តិ​កម្សត់​ជិះ​ម៉ូតូ​ច្រៀង​តាម​កម្មវិធី Concert បន្ត​ថា ​មូល​ហេតុ​ធំ ដោយសារ​ទី​នេះ​ លោក​មាន​អនុស្សាវរីយ៍​ច្រើន​រាប់​មិន​អស់​ជា​មួយ​ក្រុម​ការងារ​ អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ។​ ក្នុង​ចិត្ត​របស់​លោក ​មិន​ធ្លាប់​ចង់​ដើរ​ចេញ​ពី​ទី​កន្លែង​នេះ​ឡើយ ព្រោះ ​ជា​ទ្រនំ​ជួយ​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​មហាជន​បាន​ស្គាល់​លោក​ក្នុង​ពិភព​សិល្បៈ។

"ធម្មតា​នៅ​ផលិត​កម្ម​ធំ​មួយ មាន​តារា​ចម្រៀង​ជា​ច្រើន ​ពួក​គេ​ខំ​ប្រឹង​បញ្ចេញ​សមត្ថភាព​។ ដូច្នេះ​ពេល​វេលា​និង​ឱកាស ​គួរ​ទុក​​សម្រាប់​ប្អូន​ៗ​បញ្ចេញ​សមត្ថភាព​ដល់​ទស្សនិកជនទស្សនា​កម្សាន្ត ។ ដូច្នេះ​ សម្រាប់​ខ្ញុំ​ទោះ​មិន​សូវ​មាន​បទ​ចម្រៀង​ ក៏​គ្មាន​បញ្ហា​អ្វី​នោះ​ទេ" ។ នេះ​បើ​តាម​ការ​បង្ហាញ​អារម្មណ៍​ពិតរបស់​លោក រិន សា​វ៉េត​ ចំពោះ​ផលិត​កម្ម​របស់​ខ្លួន។ ម្យ៉ាង​ទៀត​ថ្មី​ៗ​នេះ​ខាង​ហង្ស​មាស ទើប​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ឲ្យ​លោក​ចំនួន​២​បទ ដែល​ជា​សញ្ញា​ល្អ​​មួយ កាន់​តែ​ធ្វើ​ឲ្យ​លោក​មិន​ដាច់​ចិត្ត​ចាក​ចោល​​ទី​នេះ​នោះ​ទេ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.