យុវជនម្នាក់ចិត្តដូចអង្លីមារ ហ៊ានទាញដាវស៊ាំម៉ូរ៉ៃភ្ជង់-ក ម្តាយ គំរាមសម្លាប់ បើសិន… (មានវីដេអូ)

CHEN.FONG
យុវជនម្នាក់ចិត្តដូចអង្លីមារ ហ៊ានទាញដាវស៊ាំម៉ូរ៉ៃភ្ជង់-ក ម្តាយ គំរាមសម្លាប់ បើសិនមិនធ្វើតាមខ្លួនប្រាប់។

ផ្ទុះការភ្ញាក់ផ្អើលទាំងព្រលឹមថ្ងៃទី២៤ ខែកក្កដានេះ កូនប្រុសសំំណព្វចិត្តម្តាយបានប្រាសឆ្ងាយពីពាក្យទូន្មានយកខ្លួនទៅបៀតបៀននឹងគ្រឿងញៀន រហូតសមត្ថកិច្ចតាមចាប់ តែយុវជនរូបនោះបានទាញបានដាវស៊ាំម៉ូរ៉ៃស្ទុះភ្ជង់កម្តាយគំរាមសម្លាប់ ប្រសិនបើសមត្ថកិច្ចហ៊ានចូលចាប់។

ទង្វើដ៏ឃោរឃៅរបស់កូនប្រុស ត្រូវបានសមត្ថកិច្ចលើកឡើងក្នុងវីដេអូឡាយថា «សមត្ថកិច្ចកំពុងឡោមព័ទ្ធជនសង្ស័យដែលគំរាមសម្លាប់ម្ដាយ និងព្យាយាមរំដោះជនរងគ្រោះឱ្យមានសុវត្តិភាព ស្ថិតនៅបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពន់២»។ ខណៈអារម្មណ៍យុវជនកំពុងពុះជញ្ជ្រោលប្រាថ្នារត់គេចខ្លួន ហើយចាប់ម្តាយជាចំណាប់ខ្មាំងនោះ ត្រូវបានក្រុមសមត្ថកិច្ច និងពលរដ្ឋស្ទុះទៅសង្រ្គប់ចាប់បាន និងរំដោះម្តាយបានសម្រេច រំពេចពីគំរាមម្តាយអស់ជាង កន្លះម៉ោងនោះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.