មុន្នីល័ក្ខ ប៊ិះនឹងត្រូវចាញ់បោកលុយ ខាត់ ជេម តែចុងក្រោមទើបដឹងការពិតថា ... (មានវីដេអូ)

CHEN.FONG

ថ្ងៃនេះមានមាការភ្ញាក់ផ្អើលមួយក្នុងបណ្តាញសង្គម ដោយសារតែគណនីហ្វេសប៊ុករបស់តារាចម្រៀងដ៏ល្បីឈ្មោះលោកខាន់ ជេម ត្រូវបានជនអនាមិក លួចយកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកទៅបាត់ហើយ និងធ្វើអំពើមិនល្អ។

តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ ជនខិលខូចដែលបានលួចយកហ្វេសប៊ុករបស់តារារូបនេះ បានប្រើប្រាស់គណនីរបស់លោកដើរខ្ចីលុយគេពេញទឹកពេញដី ជាពិសេសនោះគឺអ្នករួមសិល្បៈជាមួយគ្នាតែម្តង ដូច្នោះហើយទើបតារារូបនេះបានចេញមុខធ្វើការបកស្រាយភ្លាមៗនៅក្នុងបណ្តាញសង្គមតែម្តង។

និយាយមិនទាន់បានប៉ុន្មានផង តារាចម្រៀងកញ្ញា បាន មុន្នីល័ក្ខ សឹងនឹងចាញ់បោកទៅហើយ ដោយគណនីហ្វេសប៊ុករបស់លោកបានឆាតដើម្បីមកខ្ចីលុយនាង តារារូបនេះក៏បានជឿទៅហើយ និងកំពុងតែរៀបចំផ្ញើលុយទៅទៀតផង តែជាសំណាងល្អត្រូវបានលោកចេញបកស្រាយភ្លាមៗ ធ្វើឲ្យតារាស្រីរូបនេះភ្ញាក់ខ្លួនព្រើតតែម្តង។

ដូច្នោះហើយបើសិនជាមានគណនីហ្វេសប៊ុករបស់លោកខាន់ ជេម ឆាតទៅក្នុងករណីអាក្រក់ ក្នុងបំណងណាមួយសូមកុំជឿឲ្យសោះ ព្រោះលោកមិនបានកាន់កាប់គណនីមួយនេះទៀតនោះទេ ទាំងនេះបើតាមសម្តីពិតរបស់ម្ចាស់សាមីខ្លួនផ្ទាល់៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.