ស្រវឹងជិះមកបុកឡានពីក្រោយហើយជិះរត់ ម្ចាស់ឡានចុះចាប់ទាន់ ដកសោរម៉ូតូ ស្រាប់តែលើកដៃសំពះ អ្នកភូមិឃើញ ក៏នាំគ្នា ...

David

បងប្រុសម្នាក់បានបង្ហោះឲ្យដឹងថា មានម៉ូតូមកបុកឡានគាត់ពីក្រោយ ហើយអ្នកបើកបរគឺស្រវឹងទៀត គាត់បានចេញទៅឃាត់ម៉ូតូរួចដកសោរម៉ូតូ ស្រាប់តែអ្នកភូមិម្តុំនោះចេញមកកាត់សេចក្តីថា “អ្នកមានធ្វើបានអ្នកក្រ គ្នាក្មេងគ្នាមិនដឹងអីធ្វើបាបគ្នាធ្វើអី” ធ្វើឲ្យម្ចាស់រថយន្តហួសចិត្តជាខ្លាំង។

បងប្រុសបានសរសេររៀបរាប់ថា ឡានខ្ញុំជិះមិនទាន់ប៉ះបានមួយឆ្កូតផង វាស្រវឹងជិះមកបុកពីក្រោយ ហើយជិះរត់យើងចេញទៅចាប់វាទាន់ដកសោរម៉ូតូបាន វាដឹងខុសវាសំពះសុំទោស ស្រាប់តែអ្នកភូមិនឹងឃើញវាសំពះយើង លេងគាត់ចេញមកកាត់ក្តីថាយើងអ្នកមានធ្វើបានអ្នកក្រ គ្នាក្មេងគ្នាមិនដឹងអីធ្វើបាបគ្នាធ្វើអី , សួរថាខ្ញុំធ្វើបាបវាកន្លែងណា វាខូចវាចង់រត់ ខ្ញុំដកសោរម៉ូតូវាទុកខុសដែរ??

វាផឹកស្រាធុំក្លិនល្មុតទុំឡើងចង់ពុល ហើយនៅថាខ្ញុំចង់ធ្វើបាបវាទៀត ??? ចុះវាមានយល់អារម្មណ៍ខ្ញុំជាម្ចាស់ឡានដែលត្រូវវាបុកអត់ ?? អាពេលវាបុកឡានខ្ញុំហើយវាជិះចេញទៅខ្ញុំទៅទាញម៉ូតូវា មានអ្នកណាមកជួយអត់ រឺបានតែឃើញទង្វើត្រង់កន្លែងវាលើកដៃសំពះគិតថាវាត្រូវ ??? នឹងសំណាងវាបុកខ្ញុំ ចុះបើខ្ញុំបុកវាវិញច្បាស់ជាអ្នកភូមិនឹងចេញមកវៃខ្ញុំងាប់ រឺគប់កញ្ចាក់ឡានខ្ញុំបែកអស់ផងក៏មិនដឹង

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.