មិនមែនពាក់យកស្ទាយ៍ទេណា! ទេព បូព្រឹក្ស ពាក់ម៉ាស់លើច្រមុះគ្រប់ពេល ព្រោះតែ ...

David

ជារឿងមួយ ដែលត្រូវបានទទួលការចាប់អាម្មរណ៍ជាខ្លាំង ចំពោះតារាចម្រៀងស្រីនិយមលេងស្ទាយ៍តុបតែងខ្លួនបែបទាន់សម័យ កញ្ញាទេព បូព្រឹក្ស ត្រូវបានគេប្រទេះឃើញថា ពាក់ម៉ាស់នៅលើច្រមុះរបស់ ហើយនាងថែមទាំងបានថតរូប ជាច្រើនសន្លឹក បង្ហោះនៅលើគណនីសង្គមរបស់នាង ថែមទៀតផង។

ក្រោយពីបានឃើញរូបថតថ្មីពាក់ម៉ាស់បិទបាំងច្រមុះរបស់នាង បង្ហោះនៅបណ្តាញសង្គមមក មានអ្នកគាំទ្រជាច្រើន គិតថាប្រហែលជាស្ទាយ៍របស់នាង ពីព្រោះថាកន្លងមកតារាស្រីរូបនេះ ចូលចិត្តលេងស្ទាយ៍តុបតែងខ្លួនប្លែកៗ រីឯអ្នកខ្លះទៀត ក៏គិតថាប្រហែលជានាង ទើបតែវះកាត់កែសម្ផស្សហើយទេមើលទៅ ពីព្រោះមើលតាមរូបថតខាងក្រោមនេះ បានឲ្យឃើញថាទម្រង់មុខនិងភ្នែករបស់នាង មានសភាពហើមខុសពីធម្មតា។

បើយោងតាមការឆ្លើយតបលើComment របស់អ្នកគាំទ្រ កញ្ញា ទេព បូព្រឹក្ស បានលើកឡើងថា នេះមិនមែនជាស្ទាយ៍អ្វីនោះទេ ហើយកាលដែលគ្រប់គ្នាថានាងវះកាត់ច្រមុះគឺជាការពិត ប៉ុន្តែមិនមែនវះកាត់កែទម្រង់ច្រមុះនោះទេ ពោលគឺនាងបានទទួល ការវះកាត់យកដុំសាច់ចេញ ពីក្នុងច្រមុះតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ មុខមាត់នាងមានសភាពហើម រហូតត្រូវបង្ខំចិត្តពាក់ម៉ាស់នៅលើច្រមុះបែបនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.