តោះ! មកមើលជោគវាសនារបស់និស្សិត IT ម្នាក់នៅខេត្តស្វាយរៀង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន

CHEN.FONG

និស្សិតគេទាំងឡាយសង្ឃឹមរៀនសូត្រទទួលបានចំណេះពេញលេញចេញទៅបម្រើការងារតាមបណ្តាក្រសួង និងស្ថាប័ននានា តែប្លែកអីនិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២១ មិថុនា ២០១៨ ក្រោយវាយលុកផ្លូវងងិតក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឆរបោកលុយអស់ជាច្រើន។ តាមការឆ្លើយរបស់និស្សិតវ័យ ២៥ឆ្នាំ រុន ណាលិ ថា «ខ្ញុំបានមកដកលុយ ដែលបានមកពីការឆបោកតាមហ្វេសប៊ុក ពោលគឺហែកអាខោនហ្វេសប៊ុក ឲ្យជនរងគ្រោះផ្ញើលុយឲ្យខ្ញុំ»។

ជុំវិញរឿងនេះ មជ្ឈដ្ឋានទូទៅសុទ្ធតែសម្តែងការហួសចិត្តត្បិតក្នុងនាមនិស្សិតទៅធ្វើបែបហ្នឹង នាំឲ្យសង្គមស្អប់ខ្ពើម ហើយណាមួយវាសនារបស់យុវជននោះ ក៏ត្រូវធ្លាក់ដល់ចំណុចសូន្យ ចំណែកឯសាលាក៏ត្រូវលុបឈ្មោះចោលដែរ បើអវត្តមានមិនបានទៅរៀននោះ។ ទន្ទឹមនោះ លោកវរសេនីយ៍ឯក ស្រី វុត្ថា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងរាយការណ៍ឲ្យសមត្ថកិច្ចរាល់សកម្មភាព កើតមានឡើងក្នុងមូលរដ្ឋាន។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.