នាយ ពាក់មី រកមេធាវីការពារក្តីប្អូនថ្លៃបានហើយ ក្រោយមានការជ្រោមជ្រែងពី ...

CHEN.FONG

បន្ទាប់ពីមានរឿងរ៉ាវប្អូនប្រុសរបស់ខ្លួនត្រូវជនដៃដល់បើករថយន្តបំបុកប៉ុនប៉ងសម្លាប់រួចមក នាយ ពាក់មី បានស្វះស្វែងសុំរកយុត្តិធម៌អោយប្អូនប្រុស និងក្រុមគ្រួសារខ្លួន ដោយសារជនល្មើសនៃរឿងក្តីនោះនៅតែមានសេរីភាព។ ហេតុនេះហើយទើបនាយ ពាក់មី បានសម្រេចទៅពឹងពាក់មេធាវីមួយរូបដែលមានប្រវត្តិជានគរបាលផង និងជាអ្នកការទូតផង ដើម្បីការពាររឿងក្តីនេះ។ នាយ ពាក់មី បានបញ្ជាក់ប្រាប់តារាញូថា៖ គាត់បានពឹងពាក់លោកមេធាវី រ៉ូ ប៊ីនណៃ ប្រធានការិយាល័យមេធាវីអាប៊ី ជាផ្លូវការហើយ ដើម្បីការពាររឿងក្តីរបស់ប្អូនប្រុសគាត់ ហើយការពឹងពាក់នេះ ក្រោមកិច្ចសម្របសម្រួល និងការជ្រោមជ្រែងពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈជួយសង្គម។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងមនុស្សឃាថមួយកើតឡើងនៅចំនុចបូរីពិភពថ្មី សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវដែលបង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ាល់ សុវណ្ណមករា ទៅលើជន​រង​គ្រោះឈ្មោះ សាលីម ហ្វារីត ដែលត្រូវជាប្អូនប្រុសរបស់នាយ ពាក់មី។ រហូតមកដល់ពេលនេះមានរយៈពេលជាង០១ខែហើយ ដែលសំណុំរឿងកំពុងស្ថិតក្នុងដៃសមត្ថកិច្ចចាត់ការនៅឡើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.