លោក មាស រិទ្ធី និងអ្នកគាំទ្រ ពេជ្រ ថៃ ក្ដុកក្ដួលខ្លាំង ពេលដឹងថាត្រូវត្រលប់ទៅរស់នៅស្រុកកំណើតវិញ ព្រោះតែ...

CHEN.FONG

តារាចម្រៀងកុងត្រាវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ ពីមួយថ្ងៃទៅមួយថ្ងៃប្អូនកាន់តែ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ថៃ កាន់តែទទួលបានការចាប់អារម្មណ៍បន្ថែម ទាំងតន្រ្តីក្នុងក្រុងភ្នំពេញ និង​តាមបណ្តាខេត្តនានា។

ដោយឡែក មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា វត្តមានប្អូនដូចមិនសូវចេញសម្ដែងច្រើនដូចមុនឡើយ។ រីឯការសិក្សាវិញ ក៏ស្ងប់ស្ងាត់មិនឃើញមករៀននៅសាលាទៀតដែរ។

ជាការពិតណាស់ លោក មាស រិទ្ធី ក៏បានឆ្លៀតសាកសួរពីបញ្ហានេះ និងទទួលបានចម្លើយពីរគួរឲ្យខ្លោចចិត្តខ្លាំងតែម្ដង។ ដោយក្នុងនោះលោក បានបង្ហោះជាសារថា៖

« ជួបពេជ្រ ថៃ និងម្តាយឪពុករបស់គេនៅអីុអន២ត្រៀមខ្លួនសម្តែងយប់នេះ...ខ្ញុំសួរគាត់រឿងរ៉ាវរៀនសូត្រ។ ឥឡូវថៃទៅ រៀននៅបាត់ដំបងដោយសារជីដូនឈឺ ហើយជីដូនប្រាប់ថា បើចៅទៅច្រៀងចប់ហើយ ត្រូវត្រឡប់ទៅបាត់ដំបងវិញ» ។

ទង្វើនេះបង្ហាញច្បាស់ណាស់ថា ពេជ្រ ថៃ ពិតជាស្រលាញ់ជីដូនខ្លាំងណាស់ គ្រាន់តែឮលោកយាយឈឺភ្លាម ប្អូនសុខចិត្តត្រឡប់ទៅរស់នៅស្រុកកំណើតវិញភ្លែត ហើយថែមទាំងសម្រេចចិត្តផ្ទេរការសិក្សាទៅខេត្តយ៉ាងតក់ក្រហល់ទៀតផង ។

គួររំលឹកដែរថា ពេជ្រ ថៃ ធ្លាប់បានចូលរៀននៅសាលាទួលស្វាយព្រៃ ដែលជាសាលារដ្ឋក្នុងរាជធានីភ្នំពេញ តែបច្ចុប្បន្នប្អូនត្រូវទៅរៀននៅស្រុកកំណើតខេត្តបាត់ដំបងវិញ ក្រោមហេតុផលលោកយាយជរា ឈឺ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.