ខណៈពេលម្ចាស់ពានរង្វាន់ The Voice ប៊ុត សីហា ធ្លាក់កូដខ្លាំង ស្រាប់តែនាង ប្រាក់គន្ធា បែរជានិយាយបែបនេះទៅវិញ ...

CHEN.FONG

តារាចម្រៀងស្រីក្មេងស្រស់ស្អាតដែលជាតារាចម្រៀងចំនូលថ្មី ប្រចាំផលិតកម្មសាន់ដេ កញ្ញា នាង ប្រាក់គន្ធា ដែលកំពុងចាប់ផ្តើលសន្សំប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗ ដោយសារសមត្ថភាពរបស់កញ្ញាក្នុងវិស័យចម្រៀងមួយនេះ។

ដោយឡែក ថ្មីៗនេះដែរ ដោយគេបានឃើញនាងបង្ហោះរូបមួយសន្លឹក ជាមួយម្ចាស់ពាន The Voice Cambodia រដូវកាលទីមួយលោក ប៊ុត សីហា ដោយភ្ជាប់ជាមួយសារជាច្រើនឃ្លាថា៖

“ទោះជាបងបាត់បង់ប្រជាប្រិយឬយ៉ាងណាតែពួកយើងក៏អាចជាមិត្តក្នុងការធ្វើការងារមនុស្សធម៌ជាពិសេសយើងអាចធ្វើការងារនឹងអង្កការIKARE ដែលតែងតែជួយក្មេងៗនិងការខ្វះខាតផ្សេងៗដល់ប្រជាជនខ្មែរទូទៅហើយនិងជាមិត្តសិល្បៈដដែល។បងនៅតែជាអាយដលរបស់ប្អូនដដែល។ព្រោះថាសម្លេងបងសែនពិរោះ”។

បើយើងគិតមើលទៅ បើតាមសារខាងលើនេះ អាចនិយាយបានថា បើទោះជានៅពេលនេះ ប៊ុត សីហា ធ្លាក់កូដ មិនល្បីដូចមុនក៏ដោយ ប៉ុន្តែសម្រាប់កញ្ញា នាង ប្រាក់គន្ធាវិញ លោកនៅតែជាមិត្តរួមសិល្បៈជាមួយនាង ហើយជាពិសេសនោះ សីហានៅតែជាអាយដលរបស់នាងដដែល៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.