«មនុស្សមិនឲ្យមើលងាយមនុស្ស» ត្រឹមតែសំបកក្រៅបាននោះទេ ស្លៀកពាក់តោកយ៉ាកតែកុំចង់មើលងាយ ទិញឡានទំនើបជិះធ្វើមិនដឹង (មានវីដេអូ)

CHEN.FONG

បច្ចុប្បន្នមានការវាយតម្លៃមនុស្សលើសម្ភារៈនិយមពេកនោះពិតជារឿងមួយដែលអ្នកគួរជៀសវាងសូមកុំគិតបែបនេះ ដោយសារតែការមើលឃើញតែលើការស្លៀកពាក់របស់ថ្លៃៗ ធ្វើចរិតដូចជាដែលមានរបស់ប្រេនៗ ការប្រើប្រាស់ទូរស័ព្ទ ជិះឡានទំនើប មិនសូវមើលឃើញអ្នកដ៏ទៃ ឃើញគេតូចជាងខ្លួន។ បែបនេះហើយទើបលេចចេញផ្នត់គំនិតមួយចេះរើសអើង និងការវាយតម្លៃមនុស្សត្រឹមតែសម្បកក្រៅឬរូបរាងខាងក្រៅ តែជាទូទៅមនុស្សតែងតែមើលឃើញភាពខាងក្រៅដោយពេលខ្លះមានការយល់ខុស ខុសនៅគំនិតមួយចំនួនទាក់ទងនឹងការរើសអើង ក្នុងការផ្តល់សេវាកម្ម ឬ ផ្តល់តម្លៃដល់មនុស្សមួយចំនួនដែលគេមនុស្សខ្ពង់ខ្ពស់ប៉ុន្តែការស្លៀកពាក់និងរបរប្រើប្រាស់ធម្មតាសាមញ្ញ នេះសរបញ្ជាក់ថា ការបំរើសសេវាកម្មរបស់អតិថកជន មានការរើសអើង ដោយការមើលតែរូបរាងខាងក្រៅរបស់អតិថកជន។

មានវីដេអូឃ្លីបខ្លីមួយដែលត្រូវបានគេឃើញនិងធ្វើការចែករំលែកតៗគ្នា ដោយក្នុងនោះវីឌីអូនោះគឺមានគោលបំណង ដើម្បីសាកចិត្តមួយដែលតម្រូវអោយបុរសម្នាក់តែងខ្លួនសាមញ្ញនិងតោកយ៉ាកបំផុត ហើយអោយគាត់ទៅចូលក្នុងហាងលក់រថយន្តទំនើបមួយ ដើម្បីទិញរថយន្ត។ គ្រាន់តែដើរចូលទៅភ្លាម បុគ្គលិកខាងផ្នែកលក់ ហាក់ដូចជាមិនស្វាគមន៏នឹងបុរសម្នាក់នោះទេ ហើយមិនពេញចិត្តរាល់ការឆ្លើយសំណួរ និងបដិសេធបុរសម្នាក់នោះ មិនអោយធ្វើការធ្វើតេស្ត ឬប៉ះរថយន្តថែមទៀតផង។

ប៉ុន្តែចុងក្រោយ បុរសម្នាក់នោះបានសម្រេចចិត្តទិញរថយន្តពីក្រុមហ៊ុនផ្សេង ហើយបើកមកបញ្ឈឺបុគ្គលិកក្រុមហ៊ុនមួយនោះ ធ្វើអោយពួកគេបើកភ្នែកធំៗ ហើយស្តាយក្រោយជាខ្លាំង ដោយសារតែការគិត និងវាយតម្លៃមនុស្សតាមរយៈការស្លៀកពាក់ខាងក្រៅ បានធ្វើអោយពួកគេបាត់បង់អតិថិជនដ៏មានលុយម្នាក់។

សូមទស្សនាវីឌអូនោះដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.