សុភ័ក្រ កុសុមា ចោរ​ឆក់​ទូរស័ព្ទ ចង់​គាំង​បេះដូងនាងទៅហើយ (មានវីឌីអូ)

CHEN.FONG

លោកអ្នកប្រាកដជាស្គាល់រួចមកហើយពីពិធីការនី សុភ័ក្រ កុសុមា វោហាសាសព្វចាក់ទឹកមិនលិច បច្ចុប្បន្នមានការគាំទ្រពីប្រិយមិត្តគ្រប់មជ្ឈដ្នាន តែនៅ​ថ្ងៃនេះ​ត្រូវ​ចោរ​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 7 Plus ពណ៌​ក្រហម នៅម្តុំ Exchange Square ខណៈ​ខ្លួន​ឲ្យ​ទូរស័ព្ទ​នោះ​ទៅ​ប្អូន​ថត​រូប។ ជួប​រឿង​ស៊យ​ផ្ទួនៗ ដោយ​ទើប​តែបាត់​លុយ​ពី​កុង​ធនាគារ​ម្សិលមិញ ហើយ​ថ្ងៃនេះ​ត្រូវ​ចោរឆក់ទូរស័ព្ទ​យក​ទៅ​បាត់​នៅមុខ​នឹង​ស្រស់ៗ​បែប​នេះ ធ្វើឲ្យ កុសុមា និយាយ​លែង​ចេញ​ចង់​គាំង​បេះដូង។

បើ​តាមអ្នកនាងរៀប​រាប់​ក្នុង​វីដេអូ Live លើ​ផេក​របស់​ខ្លួន​ថា ល្ងាចនេះ​ត្រូវ​ធ្វើ​ពិធីករ​ក្នុង​កម្មវិធី​សម្ពោធ Exchange Square ដូច្នេះ​ខំ​ងើប​តាំង​ពី​ម៉ោង​៦ព្រឹក ដើម្បី​ទៅ​ថត​រូប​ដែល​មាន​ជាប់ Banner ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ខណៈ​ប្អូន​កាន់​ទូរស័ព្ទ​ថត​រូប​ឲ្យ មាន​បុរសម្នាក់​រាងស្គម ស្លៀកខោពណ៌ប្រផេះ អាវដៃវែងក្រឡាជិះម៉ូតូ​មក​យឺតៗ រួច​ឆក់​យក​ទូរស័ព្ទ​ដៃ​ទៅ​បាត់។

"ខ្ញុំខឹង រឿង​មិន​ត្រូវ​បាត់ មិន​មែន​មិន​ស្តាយ​នោះ​ទេ ព្រោះ​ខំ​ប្រឹង​រក​លុយ​ទាំង​ព្រឹក​ល្ងាច ធ្វើ​ឆ្កួត​ផង ជា​ផង ដើម្បី​បាន​លុយ របស់​ដែល​ខ្លួន​ស្រលាញ់​មិន​ចង់​ឲ្យ​បាត់​នោះ​ទេ" កុសុមារៀបរាប់ទាំងយំអណ្តឺតអណ្តក។

ដោយកញ្ញាបានបន្ថែមថានិងសូម​សំណូមពរ​ដល់​ម្ចាស់​ហាង​ទូរស័ព្ទ បើ​បាន​ឃើញ​ទូរស័ព្ទ​ភិន​ភាគ​ខាង​លើ សូម​ទាក់ទង​មកខ្លួន​ផង ព្រោះ​ក្នុង​ទូរស័ព្ទមានរូ​បថត និង​ការ​កំនត់ត្រា​ការងារ​ជា​ច្រើន៕

សូមទស្សនាវីឌីអូដូចក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.