កុំឲ្យចាញ់ចិត្ត! លោក ផែង វណ្ណៈ ប្រកាសឧបត្ថម្ភមួកសុវត្ថិភាពដល់ស្ត្រី ដែលបើកបរល្មើសច្បាប់ចរាចរណ៍ ហើយត្រូវមន្ត្រីនគរបាលប្រើហិង្សានៅផ្សារអូរឡាំពិក

មានរូបភាពនិងវីឌីអូ ពីសារព័ត៌មានជជាច្រើនមានផុសក្នុងបណ្តាញសង្គមក៏ដូចជាបណ្តាសារព័ត៌មានផ្សេងៗបានចុះផ្សាយពីសកម្មភាពទះកំផ្លៀងរបស់មន្ត្រីប៉ូលីសចរាចរណ៏របស់ប្រទេសកម្ពុជាធ្វើលើស្ត្រីទន់ខ្សោយ កាលពីល្ងាចម្សិលមិញថ្ងៃទី២១ ខែឧសភា បង្កឡើងដោយសារនារីរងគ្រោះមិនគោរពច្បាប់ចរាចរណ៍ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងក្រវៀសដៃធ្វើឲ្យធ្លាក់ទូរស័ព្ទដៃរបស់មន្ត្រីប៉ូលីសលោក កៅ សំអុល បែកក៏កើតជាកំហឹង ក៏ទះកំផ្លៀងស្រ្ដីដែលត្រូវបានដឹងថាជាអ្នកគ្រូពេទ្យផងដែរ ហើយក៏បាកចុះផ្សាយពីជីវភាពលំបាកលំបិនរបស់លោកពូប៉ូលីសអំពីការខូតខាងរបស់់ពូប៉ូលីសដែលជាហេតុនាំអោយគាត់ទប់កំហឹងមិនបាន។
ដោយឡែក នៅប៉ុន្មានម៉ោងមុននេះ លោក ផែង វណ្ណៈ បានបង្ហោះរូបភាពស្ត្រីរូបនោះ ព្រមទាំងប្រកាសថា ឲ្យមកទទួលមួកសុវត្ថិភាព និងព្រមទាំងថវិកាពីរូបលោក ហើយថែមទាំងបានសរសេរប្រកាសរៀបរាប់ថា៖
“ដោយមើលឃើញមន្ត្រីធនាគារអេស៊ីលីដាសាខាអូរឡាំពិកក្រីក្រគ្មានលុយទិញមួកសុវត្ថិភាព និងគ្មានលុយឲ្យសមត្ថកិច្ចផាកពិន័យ ខ្ញុំបាទសូមឧបត្ថម្ភមួកសុវត្ថិភាពចំនួនមួយ និង ថវិកា ១០ ម៊ឹនរៀល ជូនលោកស្រី ។សូមទាក់ទងយកពីខ្ញុំបាទតាមរយះទូរស័ព្ទលេខ ០១២ ៩៣៣ ៨៨៣ សូមអរគុណ”។ គួរបញ្ជាក់ផងដែរថាលោកអនុសេនីយ៍ទោ កៅ សំអុល ដែលបានប្រព្រឹត្តហិង្សា មានឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋទួលស្វាយព្រៃទី១ ចំណុះអធិការដ្ឋានគរបាលខណ្ឌចំការមន ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារតែមូលហេតុបញ្ចេញអាកប្បកិរិយា ឬពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ៕
Leave a Comment