ខ្លាំង​បាត់ វឌ្ឍនាកា ៖ ថា​ឲ្យ​កញ្ញា ណ​យ បែបនេះ​ ...

CHEN.FONG

ក្រោយពី ចាន់ វឌ្ឍនាកា បញ្ចប់​កុងត្រា​មុន​កំណត់​នៅ​ម៉ាឡេស៊ី​​​ ពេលនេះដែលក្នុងនាមលោកជាកំពូល​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​ បានត្រលប់មកទឺ​កដី​កម្ពុជា​វិញ​ហើយ។ ជាការពិតណាស់ កាលពី​ថ្ងៃ​បើក​កីឡា​ជាតិ​លើក​ទី​២ កីឡាកររូបនេះ​ក៏មាន​វត្តមាន​អម​កីឡាករ​គុន​ខ្មែរ ឃុន ឌី​ម៉ា ដើម្បីទទួល​ភ្លើង​គប់​អូឡាំពិច ពី​ព្រះមហាក្សត្រ​នៅ​ព្រះបរមរាជវាំង​។ ក្នុងការបង្ហាញមុខក៏ដូចជា​វត្តមាន​របស់កីឡាករ វឌ្ឍនាកា ក៏បាន​ទៅ​កន្លែង​ជាច្រើន​ទៀត​ រហូត​បាន​ជួប​អ្នកគាំទ្រ​ខ្លួន​ជាច្រើនទាំងប្រុសទាំងស្រី ក្នុងនោះ​លោក​ក៏បាន​ជួប​ជាមួយ​អតីត​តារាចម្រៀង​ស្រី​ផលិតកម្ម ប៊ិក​មេន មក​ជ្រក​ក្រោម​ផលិតកម្ម​អិ​ម ​ជា​ម្ចាស់​បទ កុំ​ស្មោះ​នៅមុខ​អូន កញ្ញា ណ​យ ហើយ​នាង​ក៏បាន​ប្រាប់​ទៅ​លោ​កថា លោក គឺជា​អាយ​ដល​របស់​នាង​។​

មិនយូរប៉ុន្មាននោះ លោក ចាន់ វឌ្ឍនាកា ក៏បាន​ឆ្លើយតបទៅវិញ​​ថា កញ្ញា ណ​យ ក៏​ជា​អាយ​ដល​របស់លោក​ដែរ​។ កញ្ញា ណ​យ បាន​ឲ្យ​ដឹង​រឿងរ៉ាវ​ហៅ​គ្នា​ថា​អាយ​ដល​ទៅវិញទៅមក​នេះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ខ្លាំង​បាត់ ខ្ញុំ​ថា​គាត់ idol ញុ​ម គាត់​ថា​ញុ​ម idol គាត់​»​។ ស្របពេល​កញ្ញា ណ​យ ពោល​បែបនេះ​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​និយាយ​បែប​លេងសើច​ថា​ពួកគេ​ពិតជា​វិលមុខ​ខ្លាំងណាស់​មិនដឹង​អ្នកណា​ជា​ហ្វេ​ន​អ្នកណា​? អ្នកណា​ជា​អាយ​ដល​អ្នកណា​ឲ្យ​ប្រាកដ​ទេ​?៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.