បើមិនជឿ កុំប្រមាថ! ផ្លាក​លេខ​ឡាន-ម៉ូតូ មាន​លេខ ៧ និង ៤ ជាប់​គ្នា អត្ថន័យ​គួរ​ឲ្យ​ខ្លាច​ក្នុង​ភាសា​ចិន ដោយសារតែ ...

David

តើ​លោក​អ្នក​នឹង​បក​ស្រាយ​ពាក្យ​ជំនឿ​យ៉ាង​ណា? មនុស្ស​ខ្លះ​គិត​ថា​ជំនឿ​ជា​ការ​ជឿ​ដោយ​គ្មាន​ទី​សំ​អាង។ អ្នក​និពន្ធ​និង​អ្នក​សារ​ព័ត៌មាន​ជន​ជាតិ​អាម៉េរិក​ម្នាក់​ដែល​មាន​ទឹក​មាត់​ប្រៃ បាន​បក​ស្រាយ​ពាក្យ​ជំនឿ​ថា ​«​ជា​ការ​ជឿ​ដោយ​ងងឹត​ងងុល​ទៅ​លើ​អ្វី​ដែល​មិន​អាច​កើត​ឡើង​»​ ។

មានមតិមួយទៀតបាននិយាយថា ​«​ជំនឿ​គឺជា​ការ​ទុក​ចិត្ដ​ដោយ​មាន​ទី​សំ​អាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម ហើយ​ជា​ការ​ឃើញ​ភ័ស្ដុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។

ជាក់​ស្ដែង សម្រាប់​ជំនឿ​លើ​ការ​ជ្រើស​រើស​ផ្លាក​​លេខ​ឡាន-ម៉ូតូ គឺ​អាច​នាំ​ឲ្យ​មាន​ក្ដី​សុខ និង​ជួប​គ្រោះ​ទៅ​តាម​នោះ​ដែរ។ ចំណែក​ម្ចាស់​គណនី Facebook មួយ​ឈ្មោះ​ថា Naka Brand បាន​រៀប​រាប់​ថា ផ្លាក​លេខ​ឡាន​បង​ស្រី​របស់​ខ្លួន មាន​លេខ 7474 ប៉ុន្តែ​ពេល​ប្រាប់​ឲ្យ​ប្ដូរ គាត់​មិន​ព្រម​​ប្ដូរ រហូត​ដល់​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង។

ម្ចាស់​គណនី Facebook បាន​បង្ហោះ​រូប​ភាព​គ្រោះ​ថ្នាក់ និង​សរសេរ​រៀប​រាប់​ថា៖ «នេះ​លេខ​ឡាន​បងស្រី​ខ្ញុំ​7474​គ្រោះថ្នាក់​ក្នុង​ឆ្នាំ​2011​លេខ​ស៊យ​ចង្រៃ​។ ប្រាប់​គាត់​អោយ​ដូរ​កុំ​ខាន តែ​គាត់​ចេះតែ​ថា​រវល់​រហូត​មិន​បាន​មួយខែ​ផង​ក៏​កើតហេតុ បង​ប្អូន​បើ​រើស​យក​លេខ​4​កុំ​អោយ​មាន​លេខ​7​ ​បើ​មាន​លេខ​7​កុំ​អោយ​មាន​លេខ​4។ ជឿ​រឺ​មិន​ជឿអា​ស្រ័​យ​លើ​បង​ប្អូន ព្រោះ​អ្វី​ខ្ញុំ​និយា​យគឺ​ខ្ញុំ​ដឹង​និង​ធ្លាប់ជួយ​ប្រទះ​រួចហើយ​។ 7474=去死去死​បក​ជា​ភាសា​ខ្មែរ​ទៅ​ងាប់​ទៅ​ងាប់​។ 47=死去​ជា​ភាសា​ខ្មែរ​ងាប់​ទៅ​ងាប់​ទៅ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.