ជួយស៊ែររកយុត្តិធម៌ជូនប្អូនប្រុសពែកមីផង!​ ឈ្លោះគ្នា​ សុំទោសហើយ​ ជិះដេញបុក រហូតដល់គ្នាភ័យហួសទៅបុករបងផ្ទះគេស្ទើរស្លាប់ខ្លួន​ សុំសង៤០០០ដុល្លា​ ខណៈជនរងគ្រោះខ្ចីលុយគេព្យាបាលអស់ជាង១មុឺនដុល្លារហើយ

David

មហាជនក៏ដូចជាប្រិយមិត្តទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងកំពុងរង់ចាំទទួលដំណឹងបន្តថ្មីទៀត ទាក់ទិនទៅនឹងករណីរថយន្ត Tundra ជិះដេញបុកប្អូនធម៌ នាយពែកមី កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ បណ្ដាលឲ្យ លោក ចាន់ សុផាត ភ័យស្លន់ស្លោ ទើបបើកម៉ូតូជ្រុលទៅបុករបងផ្ទះដែលនៅកែងផ្លូវ រងរបួសជាទម្ងន់ រហូតឈានដល់ការបញ្ជូនទៅព្យាបាលប្រទេសវៀតណាម។ រីឯជនសង្ស័យមកទល់វេលានេះ នៅមិនទាន់បានកំណត់សំគាល់និង ធ្វើការចាប់ខ្លួនបាននៅឡើយទេ ធ្វើឲ្យនាយពែក មី និងបណ្ដាសារព័ត៌មានចុះផ្សាយមានការទន្ទឹងរង់ចាំមើលថា៖ តើមានអ្វីកើតឡើងទាក់ទងនឹងរឿងនេះឲ្យប្រាកដ? ។

រហូតមកទល់នឹងពេលនេះ លោក ហេង ឡុង ក៏បានបញ្ជាក់ថា "សុំបងប្អូនដែលស្រលាញ់យុត្តិធម៌​ ជួយស៊ែររកយុត្តិធម៌ជូនប្អូនប្រុសពែកមីផង ។ ​ ឈ្លោះគ្នា​ គេសុំទោសហើយ​ដេញបុកសម្លាប់រហូតដល់គេគ្នាភយ័ហួសទៅបុករបងផ្ទះគេស្ទើរស្លាប់ខ្លួន​ សុំសង៤០០០ដុល្លា​ ខណៈជនរងគ្រោះខ្ចីលុយគេព្យាបាលអស់ជាង១មុឺនដុល្លាហើយ​ ខ្ញុំសន្យាថានឹងចេញរកយុត្តិធម៌ជូនគាត់លុះអវសាន "

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.