គួរឲ្យស្រឡាញ់មែន! កូនប្រុស ព្រាប សុវត្ថិ ទាំង៣ ពេលឃើញអ្នកគាំទ្រស្ទុះទៅថតជាមួយ ឱបគ្នាដូចបងប្អូន! (មានវីដេអូ)

CHEN.FONG

កាលពីយប់ថ្ងៃសុក្រ ម្សិលមិញនេះគឺជាព្រឹត្តិការណ៏ដ៏អស្ចារ្យ ក្នុងពិធីបើកមហាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ដែលប្រារព្ធធ្វើនៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិច បើយោងតាមដំណឹងច្បាស់ការណ៏ពីព្រឹត្តិការណ៏ធ្វើការប្រារព្ធ ចាប់ពីថ្ងៃទី ២៥ ខែ ឧសភានេះ រហូតដល់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០១៨ ដោយមានការរៀបចំធ្វើឡើង និងចូលរួមយ៉ាងអធិកអធម ដោយមានការចូលរួមពីមជ្ឈដ្ឋានទូទៅពីសិល្បៈករ សិល្បៈការនីជាច្រើនកុះកររួមទាំងមហាជនទូទៅប្រិយមិត្តគ្រប់ស្រទាប់វណ្ណៈ លើសពីនេះទៅទៀតមានការចូល គឺយុវជនយុវនារីស្រស់សោភាដែលជាយុវជនស័គ្រចិត្តមកពីសាកលវិទ្យាល័យផ្សេងៗក្នុងក្រុងភ្នំពេញ។

ដោយឡែក អ្វីដែលមហាជនមានការចាប់អាម្មរណ៏ខ្លាំង​ នៅក្នុងពិធីនោះ គឺមានវត្តមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង កូនប្រុសរូបសង្ហារទាំង ៣ រូប ក៏បានចូលរួមនៅក្នុងកម្មវិធីនេះដែរ ។

លើសពីនេះទៅទៀត គ្រាន់តែលោក ព្រាប សុវត្ថិ ចេញមកជួបជាមួយអ្នកគាំទ្រភ្លាម ឯកូនប្រុសៗរបស់លោក ព្រាប សុវត្ថិ ទាំង៣នាក់ ក៏បានរត់ស្ទុះមកថតជាមួយនឹងអ្នកគាំទ្រខ្លួនជាច្រើននាក់ដែលឈររង់ចាំដោយសេចក្តីស្រលាញ់ពេញចិត្ត និងរាប់អានគ្នាចាត់ទុកដូចជាបងប្អូនផងដែរ។

ជាការពិតណាស់ មានការមួយចំនួនគិតខុសពីពាក្យមួយដែលគេថា ឱ្យតែបានធ្វើជាតារាល្បីភ្លាម ក៏ចាប់ផ្តើមលេងឫកពារឆ្មើងឆ្មៃ ក្រអើតក្រទមដាក់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែកូនប្រុសលោក ព្រាប សុវត្ថិ ក៏ដូចជាលោក ព្រាប សុវត្ថិ ផ្ទាល់ បែរជាមិនចេះលេងចរិត លើកតម្កើងខ្លួនចំពោះអ្នកដទៃនោះទេ គឺមានតែរត់ទៅរកអ្នកគាំទ្រឱ្យថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាទៅវិញ គួរឱ្យស្រលាញ់ណាស់។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.