មានរឿងអី្វ បានជា កញ្ញាឌី សូនិតា និង កញ្ញា សុ ភ័ក្រ្ត កុសុម៉ា ​វាយតប់គ្នាកណ្តាលផ្លូវ តែតាមពិត ... (មានវីដេអូ)

David

ក្នុងនាមជាពិធីការនី តារាល្បីទាំងពីររូបនេះ គឺ កញ្ញា ឌី សូនីតា និង​ កញ្ញា សុភ័ក្រ្តកុសៈមៈ បានធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនជាប់ ដោយសារតែពាក្យពេចន៍ និងកាយវិការបែបកំប្លុកកំប្លែងរបស់ពួកគេទាំងពីរ ។

ដោយសារតែមិ្សលមិញនេះផងដែរ តារាពូកែសម្តី កញ្ញា សុភក្រ័ កុសុម៉ា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា ត្រូវបានចោរឆក់ទូរស័ព្ទដៃម៉ាក iPhone 7Plus បាត់ហើយ។ បន្ទាប់ពីបង្ហោះបែបនេះរួច កញ្ញាបានធ្វើការ Live វីដេអូទាំងទឹកភ្នែកនៅក្នុងរថយន្តទៀត ដើម្បីរៀបរាប់ពីដំណើររឿង ដែលត្រូវចោរឆក់ទូរស័ព្ទឲ្យអ្នកគាំទ្ររបស់កញ្ញាបានដឹង និងជួយស្វែងរកទូរស័ព្ទរបស់កញ្ញាមកវិញ ប្រសិនបើប្រទះឃើញចៃដន្យ។

ក្នុងនាមជាមិត្តរួមការងារ ក៏ដូចជាមិត្តភកិ្តជិតសិ្នទិ្ធផងដែរនោះកញ្ញា ឌី សូនីតា បានបង្ហោះវីដេអូបែបកំប្លែងមួយ អមដោយពាក្យថា "ទើបតែថតព្រឹកមិញមួយគ្នា សប្បាយសុខៗ ឥលូវមិត្តភ័ក្រ្តបាត់ទូរស័ព្ទបាត់ ខ្លោចចិត្ត។ ប៉ុន្តែកុំភ័យណាមិត្ត ពេលមិត្តបានមើលវីដេអូនេះហើយ មិត្តសើចវិញហើយ។បាត់ទូរស័ព្ទ បាត់រូបថត បាត់វីដេអូអស់ ក៏ឯងបានបន្សល់វីដេអូនេះមួយ ទុកអោយមិត្តនិងហ្វេនៗយើងទាំងអស់ទស្សនាលេងដែរ។"

ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.