ភ្ញាក់ព្រឺត! ពេលឃើញឪពុកអតីតបេក្ខភាពThe Voice kids ម៉ូរីយ៉ា ធ្លាក់ខ្លួនរើសអេតចាយ តែការពិត....

ចិន.ហ្វុង

ក្តុកក្តួលប៉ុនពេក! ពេលឃើញរូបភាពអំពីជីវភាពរស់នៅរបស់អតីតកុមារីបេក្ខជនប្រកួតប្រជែងក្នុងកម្មវីធីលំដាប់ថ្នាក់ពិភពលោកThe Voice Kids រដូវកាលទី១ ប្អូនស្រី លីម៉ូរីយ៉ា ដែលមានសមត្ថភាពក្នុងការបកស្រាយចម្រៀងបានយ៉ាងល្អ បច្ចុប្បន្ននេះ ក៏នៅតែស្ថិតក្នុងចិតដួងចិត្តប្រិយមិត្តដដែល និងមានមុខឡើងកម្មវិធីជាច្រើនទៀផង។

ស្រាប់តែមានការលេចធ្លាយរូបភាពច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឪពុក របស់អតីតបេក្ខភាពរបស់កុមារីរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក អំពីស្ថានភាព និងសម្លៀកបំពាក់ប្រលាក់ដើររើសអេតចាយ រួមទាំងបានអូសរទេះមួយ មើលទៅពិតជាកម្សត់ខ្លាំងមែនទែនសឹងតែស្រក់ទឹកភ្នែកទៅហើយ ពេលឃើងទឹកមុខរបស់ពុកកុមារីរូបនេះ។

ហើយលោកពុករបស់នាងក៏បានបញ្ចេញសារមួយថា៖«ជីវិតមនុស្សយើងមិនទៀងទេ អ្វីទាំងនេះបានកើតឡើងហើយក្នុងថ្ងៃនេះ ត្រូវតែទទូលយកទោះវាពិបាក យ៉ាងណាក៏ដោយ»។ បែបនេះទើបអ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញរូបទាំងនេះក៏ភ្ញាក់ព្រឺតតែម្តង ដោយមិននឹកស្មានថាឪពុកប្អួនស្រី ម៉ូរីយ៉ា ក្លាយជាបែបនេះ ក៏មានក៏សួរនាំមួយចំនួន លោកក៏បាននិយាយថានេះគ្រាន់តែជាការសម្តែងរឿងមួយប៉ុណ្ណោះទេ។

អ្វីដែលមិននឹកស្មានថាប៉ារបស់ក្មេងស្រីតូចរូបនេះ ក៏មានដុងសិល្បៈក្នុងខ្លួន មិនចាញ់កូនៗនោះដែរ ក្រោយបានឃើញលោកថាបានបង្ហាត់បង្រៀនកូន ជាមួយនឹងរូបភាពទាំងនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.