នេះជាខ្សែរជីវិតរបស់ គ្រី ថៃពៅ បានជោគជ័យពិតមែន ក៏ដោយសារបរាជ័យធ្លាប់ប្រលង The Voice និង Cambodian Idol ធ្លាក់ទាំង២ដង មានថ្ងៃនេះ ដោយសារតែលោកមិនដែលចុះចាញ់ (មានវីដេអូ)

ចិន.ហ្វុង

មានការរៀបរាប់ពីភាពលំបាកលំបិនក្នុងការ​ប្រកួតប្រជែងក្នុងកម្មវិធី Cambodian Idol ក្រោមពេល លោក គ្រី ថៃពៅ បានថ្លែងក្នុងនាមជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី៣ ដែលមានអាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានទម្លាយរឿងរ៉ាវនៃការតស៊ូនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់លោក មាស ឬទ្ធី។ លោក គ្រី ថៃពៅ​ បានរៀបរាបថា ៖ «ដោយការស្រលាញ់សិល្បៈ លោកបានដាក់ពាក្យប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺ The Voice Cambodia និង Cambodian Idol ប៉ុន្តែត្រូវបានបរាជ័យទាំង២លើក»។

ទោះបីជាយ៉ាងណា លោក គ្រី ថៃពៅ នៅតែតស៊ូមកប្រឡងនៅរដូវកាលទី៣នេះ ដោយមិននឹកស្មានថាខ្លួនក្លាយជាម្ចាស់ពាននោះឡើយ ។ ក្នុងនោះ ថៃពៅ ក៏ថ្លែងអំណរគុណធំៗ ដោយមានការគាំទ្រពីមហាជន ទើបធ្វើឲ្យលោកមានភាពជោគជ័យនៅថ្ងៃនេះ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ ហើយក៏បានសន្យាជាមួយទស្សនិកជនថានឹងមិនធ្វើឲ្យមហាជនខកចិត្តឡើយ៕

សូមទស្សនាវីឌីអូទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.