ចាន់ វឌ្ឍនាកា និយាយថា ខ្លួនមានថ្ងៃនេះ គឺដោយសារ កីឡាករ Van Nistlrooy រូបនេះ

David

ក្នុងគណនី ផ្លូវ​ការ​របស់​ខ្លួន តារាង​ឆ្នើម​កម្ពុជា ដែលមានស្រុកកំណើតនៅខេត្តកំពត ចាន់​ វឌ្ឍនាកា បាន​​សរសេរ​ថា Van Nistlrooy ជា​អ្នក​ធ្វើ​ឲ្យ​ខ្លួន​ចាប់​អាជីព​លេង​បាល់​ទាត់។

ចាន់​ វឌ្ឍនាកា បាន​​សរសេរ​ថា «គាត់​គឺ​ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ ដែល​ខ្ញុំ​ស្គាល់ ហើយ​ក៏​ជា​មនុស្ស​ ដែល​ធ្វើ​អោយ​ខ្ញុំ​ចាប់​យក​កីឡា​នេះ ស្ដាយ​ដែល​មិន​បាន​ជួប​គាត់ ប៉ុន្តែ​យ៉ាង​ណា​ក៏​មាន​មោទនភាព​ ដែល​គាត់​មក​ដល់​ដែន​ដី​អង្គរ​មួយ​នេះ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.