លេចធ្លាយទំនាក់ទំនងមិនធម្មតា រវាង STEP និង វីរៈនិច្ច ដែលគ្មានអ្នកណាដឹងពីមុន…..

ចិន.ហ្វុង

មានការលេចធ្លាយពីទំនាក់ទំនងខុសពីធម្មតារបស់តារាចម្រៀងប្រុស Step និង វីរៈនិច្ច តារាទាំងពីរនេះទស្សនិកជនស្គាល់រួចមក ហើយក៏មានអ្នកគាំទ្រជាយុវវ័យ ប៉ុន្តែអ្នកគាំទ្រមិនដឹងទេអំពីអ្នកទាំងពីរ លោក សុខ វិបុល ហៅ Step និងកញ្ញា វីរៈនិច្ច តាមតែការសង្កេតឃើញថាអ្នកទាំងពីរ មិនដែលចូលរួមកម្មវិធីប្រគុំតន្រ្តីអ្វីជាមួយគ្នាឡើយទេ សឹងតែមិនដែលបង្ហាញថាពួកគេទាំងពីរ មានទំនាក់ទំនង ឬស្គាល់គ្នាជិតស្និទ្ធនោះឡើយ។ ប៉ុន្តែនៅល្ងាចនេះថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០១៨នេះ នៅក្នុងព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៏ “វិស្សមកាលវិទ្យាល័យខ្ញុំ” នៅវិទ្យាល័យបឹងត្របែក Step និង វីរៈនិច្ច បានបង្ហាញវត្តមាន ដោយបានឡើងសម្តែង ក្នុងកម្មវិធីតែមួយជាលើកដំបូងបំផុត។

អ្វីដែលចម្លែកនោះគឺ តារាចម្រៀង Step បានបង្ហោះរូបភាពថតជាមួយ វីរៈនិច្ច រួមទាំងបង្ហាញពីទំនាក់ទំនងរបស់អ្នកទាំងពីរថាគឺជា មិត្តភក្តិចាស់នឹងគ្នាថែមទៀតផង។ ដោយ Step បានសរសេរនៅលើគណនីអ៊ីស្តាក្រាមរបស់ខ្លួនជាភាសាអង់គ្លេសថា៖ “It’s been a long time since we met each other. It’s great catching up with an old friend”។ ការបង្ហាញភាពស្និទ្ធស្នាលបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនមានការងឿយឆ្ងល់ ហើយមិននឹកស្មានថាតារាចម្រៀងទាំងពីរដួងនេះធ្លាប់មានទំនាក់ទំនងជាមិត្តភក្តិនឹងគ្នាបែបនេះសោះ និងមិនដឹងថាពួកគេគឺជាមិត្តភក្តិនឹងគ្នា តាំងពីពេលណានោះដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.