តារាថៃស្រីរូបស្រស់ កញ្ញា Nitchapat ប្រចាំប៉ុស្តិ៍លេខ៧ថៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីព្រឹកមិញនេះ

CHEN.FONG

កាលពី៤ម៉ោងមុន មានសេចក្តីរាយការណ៏មួយអំពីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយដែលកើតឡើងទៅលើតារាស្រីរូបស្រស់ ប្រចាំប៉ុស្តិ៍លេខ៧ថៃ Nitchapat នៅព្រឹកថ្ងៃទី៧ ខែមេសា នេះផ្ទាល់។ បន្ទាប់ពីគ្រោះថ្នាក់នេះបានកើតឡើងហើយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសថៃ ដោយតារាសម្តែងស្រីរូបស្រស់វ័យ ២០ឆ្នាំ ប្រចាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៧ កញ្ញា Nitchapat បានស្លាប់បាត់បង់ជីវិតទៅហើយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ។

បើយោងតាមការចុះផ្សាយតាមសារព័ត៌មានជាច្រើនក្នុងប្រទេសថៃ កាលពីព្រឹកមិញនេះ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៧នឹង៥៧នាទី ព្រឹកថ្ងៃទី៧ មេសា នេះ ដំបូងឡើយគេឃើញ តារាស្រីវ័យក្មេងរូបនេះ បានបើកបររថយន្តទំនើបម៉ាក BMW ពណ៌សម្នាក់ឯងតាមផ្លូវធម្មតា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរអិល​ព្រោះភ្លៀងធ្លាក់ខ្លាំង ក៏រេចង្កូតឡាន ទៅបុកនឹងដើមឈើក្បែរផ្លូវមួយទំហឹង បណ្តាលឱ្យរថយន្តខូចខាតទាំងស្រុង ហើយនាងក៏ស្លាប់បាត់បង់ជីវិត ដោយជាប់នៅក្នុងឡាននោះតែម្តង។

គួរឱ្យដឹងផងដែរថា កាលពីម្សិលមិញ មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះ កញ្ញា Nitchapat និងមិត្តភក្តិក៏បាននាំគ្នា ទៅដើរលេងយ៉ាងសប្បាយផងដែរ ហាក់បីដូចជាឱ្យហេតុថា នេះជាពេលវេលាចុងក្រោយ មុនពេលដែលនាងចាកចេញទៅ។ មកដល់ពេលនេះ មិត្តភក្តិនាង ព្រមទាំងអ្នកគាំទ្រជាច្រើន បានសម្តែងភាពអាឡោះអាល័យចំពោះនាងយ៉ាងខ្លាំង ស្របពេលដែលក្រុមគ្រួសារ ក៏កំពុងតែរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីផងដែរ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.