នាយចឺម ទទួលបានគ្រឿងmake upមួយឈុត ជាកាដូថ្ងៃកំណើត (មានវីដេអូ)

ចិន.ហ្វុង

តារាចម្រៀង នាយចឺម បច្ចុប្បន្ននេះមានការគាំទ្រពីប្រិយមិត្តអ្នកគាំទ្រជាច្រើន ដែលកំពុងល្បីល្បាញក្នុងវិស័យសិល្បៈចម្រៀង នៅថ្ងៃកំណើតរបស់លោក លោកក៏ទទួលបាន កាដូយ៉ាងពិសេស ពីប្អូនប្រុសម្នាក់ នេះបើយោងតាម រូបភាព ដែលលោក បានបង្ហោះលើគណនីហ្វេសប៊ុករបស់រូបលោកផ្ទាល់ ។

អ្វីដែលចម្លែកនោះគឺ កាដូដែលនាយចឺមទទួលបាននោះ គឺជាសម្ភារៈផាត់មុខ ដែលក្នុងប្រអប់នោះមានដូចជាក្រែមម្សៅជាដើម។ ឃើញកាដូថ្ងៃកំណើត ប្លែកបែបនេះ ព្រោះកន្លងមកកម្រមានអ្នកណា​ជូនកាដូជាគ្រឿងតុបតែងខ្លួន ឲ្យមនុស្សប្រុសបែបនេះនោះទេ។

ទោះបែបនេះក៏ដោយ តែជាទូទៅសម្រាប់អាជីពអ្នកសិល្បៈតារាចម្រៀងវាជារឿងធម្មតាទេ ព្រោះសម្រាប់តារាៗតែងត្រូវការ គ្រឿងMakeUpដើម្បីលម្អខ្លួន ជានិច្ច មិនថាជាមនុស្សប្រុស ឬស្រីនោះទេ។ ហើយសម្រាប់ឆ្នាំនេះដែរ នាយចឺម បានប្រារព្ធពិធីខួបកំណើត ជាលក្ខណៈ គ្រួសារ នៅឯស្រុកកំណើត ដោយនិមន្តព្រះសង្ឃ សូត្រមន្ត លើករាសី ផងដែរ៕

សូមទស្សនាវីដេអូថ្ងៃកំណើត នាយចឹម ខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.