ស្ងាត់ៗ! បទ សាន ផានិត និង ពូឃ្លាំង ដឹកដៃគ្នាក៏សាងកេរ្តិ៏ឈ្មោះ ពេលនេះទទួលបានបត្រ័សរសើរពីអង្គការ KHANA ដោយសារ …

CHEN.FONG

ដំណឹងល្អមួយដែលគួរអោយរីករាយ​និងអបអរសាទរដល់លោក សាន ផានិត និង ពូ ឃ្លាំង បានទទួលលិខិតសរសើរពីអង្គការ KHANA ដែលជាអង្គការជួយលើកស្ទួយយុវជននៅក្នុងប្រទេសកម្ពុជា។

បើយោងតាមសារមួយ និងរូបភាពភ្ជាប់ជាមួយផង បានបង្ហាញនៅក្នុងគណនីបណ្តាញសង្គមរបស់ លោក សាន ផានិត ឃើញមានបត្រ័សរសើរទាំងនេះ ត្រូវបានប្រគល់ទៅឲ្យតារាចម្រៀងទាំងពីររូប ព្រោះតែខាងអង្គការពេញចិត្តអត្ថន័យ និងទំនុកភ្លេង ដែលជាស្នាដៃរបស់តារាល្បីយូរឆ្នាំទាំងពីររូបនេះផងដែរ។

ក្នុងសារនោះ លោក សាន ផានិត បានសរសេរទាំងអារម្មណ៍សប្បាយរីករាយថា៖ «សំលាញ់ឆ្នាំថ្មីហេងៗ! អរគុណសម្រាប់ការចាប់ដៃគ្នា Ft បទ ‘មានជីវិតយើងត្រូវតែតស៊ូ’ ពេលនេះយើងត្រូវបាន KHANA NGO ជាអង្គការលើកស្ទួយយុវជនដែលដើរលើផ្លូវខុសឲ្យមានឱកាសកែប្រែឡើងវិញនោះអ៊ី ! ខាងអង្គការពេញចិត្តអត្ថន័យ និងទំនុកភ្លេងបទហ្នឹង ជាពិសេសវត្តមានសំលាញ់ឯងតែម្តង ហាហា ៕»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងចាស់វស្សារូបនេះ ទទួលបានលិខិតសរសើរពីអង្គការបែបនេះ។ កាលពីប៉ុន្មានខែមុន លោកក៏បានទទួលលិខិតសរសើរពី អង្គការគ្រួសារខ្ញុំ អង្គការគ្រួសារថ្មី អង្គការAFESIP Cambodia ប្រធានក្រុមព្រះសុរិយាក្នុងកម្មវិធី ប្រគំតន្ត្រីរំលឹកស្នាដៃកវី គង្គ ប៊ុនឈឿន និងបណ្តាអង្គការ ស្ថាប័នផ្សេងៗជាច្រើនទៀតផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.