ងាកមកស្តាប់ការបកស្រាយពី លោក ឬទ្ធី មានអ្វីខ្លះកើតឡើង ក្រោយ គ្រី ថៃពៅ ក្លាយជាម្ចាស់ពាន Cambodian Idol ទទួលបានការរិះគន់មួយចំនួន?

ក្នុងនោះផងដែរ ក៏មានវត្តមានគណៈអធិបតីរួមមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមប្រគល់ពាន និងរង្វាន់ដល់បេក្ខជនជ័យលាភី។ គ្រី ថៃពៅ ក្រៅពីលើកពានទទួលបានរង្វាន់ជាទឹកប្រាក់ ១៥០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រាប្រចាំហង្សមាសដោយស្វ័យប្រវត្តិ។
ងាកមើលទស្សនាការបកស្រាយពីលោក ឬទ្ធី បានបកស្រាយឡើងវិញ ទាក់ទងនឹងការប្រលងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ទោះបីមានបេក្ខជនបីនាក់ផ្សេងទៀត មិនបានទទួលជ័យលាភីក៏ដោយ ប៉ុន្តែពួកគាត់គឺស្ថិតនៅក្នុងគ្រួសារហង្សមាសហើយ មានន័យថាក្លាយជាអ្នកចម្រៀងអាជីពរបស់ផលិតកម្មហង្សមាសរួចទៅហើយ។
លោកបានបន្ថែមទៀតថា ៖ «រាល់បេក្ខជនទាំងអស់គឺសុទ្ធតែមានអ្នកគាំទ្រ រៀងៗខ្លួន ហើយប្រសិនបើអ្នកដែលខ្លួនគាំទ្រ មិនជាប់ ប្រាកដជាមិនសប្បាយចិត្តទេ ហើយប្រាកដជាមានការរិះគន់ហើយ ប៉ុន្តែកម្មវិធីទទួលយកការគាំទ្រការបោះឆ្នោតតាមសារ ទូរស័ព្ទ។» ដើម្បីជ្រាបច្បាស់សូមទស្សនាវីឌីអូរទាំងអស់គ្នា៖
Leave a Comment