រាត្រីចុងក្រោយក្នុងកម្មវិធី Cambodian Idol ឆន សុវណ្ណរាជ ឱប ចែម ស្រីល័ក្ខ ទាំងអាល័យ (មានវីឌីអូ)

CHEN.FONG

ចុងបញ្ជប់នៃការប្រលងចម្រៀងលំដាប់ពិភពលោក The Cambodia Idol នៅរដូលកាលទី៣នេះ ទាំងស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរកឃើញជាមួយតារាចម្រឿងដែលទទួលបានការគាំទ្រពីទស្សនិកជនលើសលប់នោះដោយវិន័យក្រោមការបោះឆ្នោតពីអ្នកគាំទ្រពេញផ្ទៃប្រទេស សំឡេងដែលមានការគាំទ្រច្រើនលើសលប់បានទៅលើ មី គ្រី ថៃពៅ វ័យ២៥ឆ្នាំ ក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវការទី៣នេះតែម្តង។

ដោយនៅក្នុងការចាប់ឆ្នោតជ្រើសយកJudge បេក្ខនារី ចែម ស្រីល័ក្ខ ក៏បានចាប់ដៃគូច្រៀងជាមួយនឹងកំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ។

ជាការពិតណាស់ អ្នកទាំងពីរបានបកស្រាយបទចម្រៀងមនោសញ្ចេតនារួមគ្នា ដែលមានចំណងជើងថា «គ្មានការឈឺចាប់ គ្មានផ្លូវចប់» យ៉ាងពិរោះ និងស៊ីចង្វាក់គ្នាបានយ៉ាងល្អ។

ដោយឡែក ខណៈពេលច្រៀងរួមគ្នាតារាចម្រៀងលោក ឆន សុវណ្ណរាជ បានឱប កញ្ញា ចែម ស្រីល័ក្ខ យ៉ាងស្អិត នៅពេលច្រៀងចប់ បង្កបរិយាកាសផ្អែមល្ហែម ធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅទីនោះ ស្រែកស្ទើរកក្រើកស្ទូតយ៉ូទៅហើយ។

លើសពីនេះទៅទៀត លោក ព្រាប សុវត្ថិ ក៏បានបង្អាប់ថាលោក ឆន សុវណ្ណរាជ ពេលឱបកញ្ញា ចែំ ស្រីល័ក្ខ លេងថា «ឱបបានល្អ ចំណែកឯកញ្ញា ឱក សុគន្ធកញ្ញា ថា ឱបពោរពេញដោយបទពិសោធន៍» និងចុងក្រោយលោក ណុប បាយ៉ារិទ្ធ ផ្លែផ្កា លោក សុវណ្ណរាជ ថា «ឱបដោយមានភាពជឿជាក់»៕

មកទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.