ឆាយ វីរៈយុទ្ធ បញ្ចេញបទ «ជូនអូនទៅម៉ែ» តាមប្រសាន៏សម្តេចតេជោ ហ៊ុន សែន អំពីចង្វាក់ប្រពៃណីខ្មែរ (មានវីដេអូ)

CHEN.FONG

ចេញបទថ្មីមកទៀតហើយ គឺបទ «ជូនអូនទៅម៉ែ» បកស្រាយដោយ លោក ឆាយ វីរៈយុទ្ធ ដែលទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជានាំគ្នារាំលេងជាមួយនឹងចង្វាក់បែបប្រពៃណីខ្មែរវិញ។ សម្តេចនាយកបានមានប្រសាសន៍ថា ឆ្នាំនេះអត់រាំបទដូចឆ្នាំមុនទេ គឺឆ្នាំនេះរាំបទសារ៉ាវ៉ាន់បែបប្រពៃណី ចឹងត្រៀមទៅ។

លើសពីនេះទៅទៀត លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងទៀតថា លោកមានការរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលបានឮថា សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តបងប្អូនខ្មែរយើងទាំងក្នុង និងក្រៅប្រទេសងាកមករាំលេង ជាមួយបទប្រពៃណីខ្មែរនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រណៃណីជាតិនេះ។

លោក ឆាយ វីរៈយុទ្ធ បានលើកឡើងថា៖

«ខ្ញុំពិតជាសប្បាយចិត្តនៅពេលឃើញបងប្អូនយើងងាកយករាំលេងជាមួយនឹងបទបែបប្រពៃណី ពិសេសកាន់តែសប្បាយចិត្តនៅពេលបានដឹងថា សម្តេចតេជោ ហ៊ុន សែន លោកបានជំរុញឲ្យបងប្អូនខ្មែរយើងរាំលេងឲ្យបានច្រើនជាមួយនឹងបទសារ៉ាវ៉ាន់ និងចង្វាន់ប្រពៃណីខ្មែរផ្សេងៗនោះ»។ ជាមួយគ្នានេះ នៅតាមរយៈបណ្តាញសង្គមវិញ មហាជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ក៏កំពុងនិងចាប់អារម្មណ៍ខ្លាំងលើបទ «ជូនអូនទៅម៉ែ» ជាចង្វាន់សារ៉ាវ៉ាន់របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលជាបទចម្រៀងយកតាមលំនាំបទដើមរបស់តារាចម្រៀងជើងចាស់អ្នកស្រី សូ សាវឿន។

សូមទស្សនាវីឌីអូចម្រៀងនៅខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.