គួរឲ្យអាណិតណាស់! លោកយាយជរាម្នាក់ អង្គុយលក់ក្រណាត់ជូតជើងយ៉ាងកម្សត់នៅផ្សារទំនើបស្ទឹងមានជ័យ ទោះបីអត់បាយក៏មិនសុំទានដែរ

CHEN.FONG

ទោះបីប្រទេសអភិវឌ្ឍវន៏ប៉ុណ្នាក៏ដោយតែងតែមានពលរដ្ឋក្រីក្រដែលគ្មានទីលំនៅរស់នៅលំបាកលំបិន ឯប្រទេសកម្ពុជាវិ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា​មានមនុស្សចាស់ជរាជាច្រើន ដែលកំពុងជួបប្រទះនឹងបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លោកយាយលោកតាខ្លះមិនមានកូនចៅជួយចិញ្ចឹមមើលថែទាំ ទើបធ្វើអោយគាត់ដើរតាមផ្លូវតាមផ្សារសុំទាន និង ខ្លះខិតខំស្វែងរករបស់របរមកដើម្បីលក់យកប្រាក់ចំនាញបន្តិចបន្តួចមកទិញបាយម្ហូបពិសារដោយខ្លួនឯង មើលទៅវាហាក់បីដូចពិបាកភ្នែកណាស់។ ដោយឡែក ដូចជាលោកយាយម្នាក់នេះចឹង លោកមានជីវិតបែបហ្នឹង ហើយគាត់ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយបានបង្ហោះរូប កំពុងអង្គុយលក់ក្រណាត់ជូតជើងគួរឲ្យអាសូរ ហើយបានរាយរាបឲ្យដឹងថា៖ «អាណិតលោកយាយណាស់ បើមានបងៗណាមកផ្សារទំនើបស្ទឹងមានជ័យ សូមមកជួយទិញក្រណាត់ជូតជើងលោកយាយផង អោយតែញុំមកពេលណា ឃើញគាត់សំរាករហូតអាណិតគាត់ណាស់ញុំបានជួយទិញគាត់នឹងជូនលុយគាត់បន្តិចបន្តួច»។

សូមបញ្ជាក់៖​ បើលោកអ្នកចង់ជួយគាត់ សូមស្វែងរកនៅក្នុងផ្សារទំនើបស្ទឹងមានជ័យ ជាន់ទី ១ ហេតុនេះបើបងប្អូនណាបានឃើញ សូមជួយតិញគាត់ផង៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.