តោះ! មកស្គាល់មុខមាត់ពិត ម្ចាស់​ស្នាដៃ​ អ្នក​រចនា​ខ្លោង​ទ្វារ​សង្ក្រាន្ត​ព្រៃ​វែង ដែលធ្វើឲ្យ​មហាជន​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​

David

នាឳកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ដែលនៅសល់តែជាងមួយសប្តាហ៏ទៀតប៉ុណ្នោះ ដល់ថ្ងៃចូលឆ្នាំថ្មីជួបជុំគ្រួសាររៀងៗខ្លួនហើយ។ ដោយឡែក គេសង្កេតឃើញនៅតាមបណ្តាខេត្តមួយចំនួន បានធ្វើការរៀបចំតុបតែង សង្រ្គានបែបផែនខុសៗគ្នា ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប៉ុន្តែនៅថ្ងៃនេះមានការចែករំលែកតៗគ្នា និងភ្ញាក់ផ្អើល កោតសរសើរជាខ្លាំង ក្រោយពីបានឃើញក្លោងទ្វារ “សង្ក្រាន្ដព្រៃវែង” ដែលបានតម្លើងចេញជារូបរាង។ ជាពិសេសជាមួយនឹងការច្នៃម៉ូត បង្ហាញនូវក្បាច់យ៉ាងស្រស់ស្អាត និងទាក់ទាញ។ សូមបញ្ជាក់ផងដែរថា “សង្ក្រាន្ដព្រៃវែង” នឹងធ្វើឡើងនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ខាងមុខនេះតែម្តង៕

ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែង បាន​ធ្វើ​ឲ្យ​មហាជន​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​និង​ចែក​រំលែក​តៗ​គ្នា​ពេញ​បណ្ដាញ​សង្គម​ហ្វេកប៊ុក​កាល​ពី​ពេល​ថ្មីៗ។ យ៉ាង​ណា​មិញ ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេថា តើ​ស្នាដៃ​ដ៏ល្អ​នោះ គូរ​ដោយ​នរណា ។

ជាស្នាដៃរបស់កូនខ្មែរពិតៗ គឺ យុវជន ថៃ សាន្ត(គំនូរ) ដែល​​ជា​ម្ចាស់​ស្នាដៃ​ខ្លោង​ទ្វារ​សង្ក្រាន្ត​​ព្រៃវែងនេះ ។ ថៃ សាន្ត ជាយុវជនដែលមាន ស្រុក​​កំណើត​មក​ពីខេត្ត​បន្ទាយ​មាន​ជ័យ​ ដែលចំពោះការរចនាក្លោងទ្វារនេះ ដោយ​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ដើម​ខែ​មីនា ប៉ុន្តែ​ត្រូវ​ឆ្លង​ទៅ​-មក ដើម្បី​ពិនិត្យ​មើល​កំហុស​ផ្សេងៗ រហូត​ទើប​តែ​សម្រេច​បញ្ចប់​នៅ​ដើម​ខែ​មេសា​នេះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.