កូនស្រីស្រស់ស្អាតជាទីស្រឡាញ់របស់អ្នកនាង ស៊ុន ណារីម៉ូនីកា ពេលនេះកើតមានជំងឺធ្ងន់ធ្ងរណាស់ សុំជួយស៊ែរទាំងអស់គ្នា (មានវីដេអូ)

ចិន.ហ្វុង

មានដំណឹងគួរអោយតក់ស្លុតមួយបានចេញផ្សាយថ្ងៃត្រង់នេះ ដោយកូនស្រីស្រស់ស្អាតរបស់តារាកំប្លែងជើងចាស់អ្នកនាងស៊ុន ណារីម៉ូនីកា បានធ្លាក់ខ្លួនឈឺធ្ងរ ពេលនេះត្រូវបានកំពុងព្យាបាល ពេលអ្នកនាងស៊ុន ណារីម៉ូនីកាជួបការលំបាកធ្ងន់ណាស់ សូមជួយស៊ែរ ដើម្បីអោយមហាជនមានចិត្តសប្បុរសបានជ្រាបផង។

ដោយមានអ្នកឈឺក្នុងផ្ទុកគ្រួសារកាន់តែពិបាកទៅៗ ធ្វើឲ្យតារារូបនេះ សម្រេចចិត្តលក់ផ្ទះយកប្រាស់មួយចំនួនដើម្បីបន្តការព្យាបាលរបស់កូនប្រុសរបស់ខ្លួនកាលពីរយៈពេលមុន នេះអីលូវកូនស្រីស្រស់ស្អាតឈឺទៀត ដែលពេលនេះស្រាប់តែទទួលដំណឹងថាកូនស្រីរបស់នាងម្នាក់ទៀតបានចូលមន្ទីរពេទ្យ និងមានជំងឺដ៏កាចសាហាវជាច្រើនទៀត។
ដោយឡែក អ្នកនាង ស៊ុន ណារីម៉ូនីកា ក៏បានរៀបរាប់ពីចំនួនជំងឺរបស់កូនស្រី តាមរយៈការសារ Live វីដេអូតាមហេ្វកប៊ុក កាលពីប៉ុន្មានម៉ោងមុននេះថា៖ «ហ៊ឹម...ឈឺច្រើនមុខណាស់,ទឹកក្នុងខួរក្បាល,ទឹកចូលសួតហើយក្រពះទៀត,ម៉ាក់សូមអោយកូនឆាប់ដឹងខ្លួនវិញមកបងប្អូនទាំងអស់កំពុងតែរង់ចាំកូនណា»។
ដូច្នេះដំណឹងមួយនេះជាស្ថានភាពដ៏លំបាករបស់អ្នកនាង ពេលនេះពិតជាធ្វើឲ្យអ្នកគាំទ្រដូចជាអ្នកស្គាល់អ្នកនាងទាំងអស់មានការក្តុកក្តួលក្នុងចិត្តខ្លាំងមែនទែន ដែលមិននឹកស្មានថាកូនរបស់អ្នកនាង មានជំងឺដ៏កាចសាហាវជាច្រើនបែបនេះនៅក្នុងខ្លួនឡើយ។
អ្វីដែលគួរខ្លោចចិត្តទៀតនោះ អ្នកនាងបានជំរាបថា៖ «អស់សង្ឃឹម»៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.